1. Home
  2. សន្តិសុខ

Category: សន្តិសុខ

ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ

ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ

ក្រុម​ជនអនាមិក​កំពុងតែ​ចែកចាយ​ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ មក​ពី ១០៦ប្រទេស រាប់បញ្ចូល​ទាំង​ប្រទេស​ធំៗ​មាន​ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា។ ព័ត៌មាន​ដែល​ពួក​គេ​កំពុងតែ​ចែកចាយ​នោះ​មាន​ដូចជា លេខទូរសព្ទ ឈ្មោះ​សម្គាល់​របស់​គណនី ឈ្មោះ​ពេញ​របស់​អ្នកប្រើ​ប្រាស់ ទីតាំង ថ្ងៃខែ​ឆ្នាំ​កំណើត អុី​មែល និង​ប្រវត្តិ​របស់​អ្នកប្រើ​ប្រាស់។ ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ជនខិលខូច​ទាញ​យក​កាលពី​ឆ្នាំ២០១៩ ដែល​ពេលនោះ​កម្មវិធី​របស់​ហ្វេសប៊ុក មាន​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាច​ឱ្យ​ពួក​គេ​ទាញ​យក​ទិន្នន័យ​បាន​យ៉ាង​ងាយស្រួល។ ទោះបីជា​ទិន្នន័យ​ដែល​បាន​ទាញ​យក​នោះ គឺជា​ទិន្នន័យ​ចាស់​តាំងពី​ឆ្នាំ២០១៩ ក្ដី​ប៉ុន្តែ​ទិន្នន័យ​ទាំងនោះ​កំពុងតែ​ត្រូវ​បាន​ដាក់​លក់ និង​ចែកចាយ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​ជនខិលខូច​អាច​ប្រើ​ទិន្នន័យ​ទាំងនោះ ​ដើម្បី​ព្យាយាម​ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នកប្រើ​ប្រាស់ ឬក្លែងបន្លំ​ធ្វើជា​អ្នកប្រើ​ប្រាស់ ដើម្បី​ចូល​ទៅ​គណ​នី​ផ្សេង​ៗទៀត។ ដូច្នេះ​នាយកដ្ឋាន​សូម​ឱ្យ​អ្នកប្រើ​ប្រាស់​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខសម្ងាត់ ប្រសិនបើ​លោកអ្នក​ពុំ​ដែល​បាន​ប្ដូរ​លេខសម្ងាត់​តាំងពី​ដើមឆ្នាំ ២០២០ នោះ​មក​៕

Read More
នោះ​! សូមកុំ​ច្រឡំ​ថា​កម្មវិធី​ទាំងអស់​នៅក្នុង App Store គឺ​មាន​សុវត្ថិភាព

នោះ​! សូមកុំ​ច្រឡំ​ថា​កម្មវិធី​ទាំងអស់​នៅក្នុង App Store គឺ​មាន​សុវត្ថិភាព

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន The Washington Post កាលពី​ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​ហានិភ័យ​ក្នុង​ការ​ទាញ​យក​កម្មវិធី​ពី​ក្នុង App Store ដែល​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ខាតបង់​រូបិយប័ណ្ណ​អេឡិចត្រូនិក ឬហៅ​ថា កាក់​ឌីជីថល​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៦០ម៉ឺន​ដុល្លារ។ កាលពី​ខែកុម្ភៈ​កន្លងទៅ​លោក Phillipe Christodoulou មានបំណង​ចង់​ឆែកមើល​ចំនួន​ទឹកប្រាក់ ដែល​លោក​មាន​ជាមួយនឹង​ក្រុមហ៊ុន Trezor ដូច្នេះ​លោក​ក៏បាន​ចូល​ទៅ​ក្នុង App Store ដើម្បី​ស្វែងរក​កម្មវិធី​របស់​ក្រុមហ៊ុន Trezor។ ក្រោយពី​លោក Phillipe បាន​រក​ឃើញ​កម្មវិធី​មួយ​ដែល​មានឈ្មោះ Trezor ព្រមទាំង​មាន​ប្រើ​និ​ក្ខិ​ត្ត​សញ្ញា​ដូចគ្នា​ផង​នោះ លោក​ក៏បាន​ទាញ​យក​កម្មវិធី​មក​ប្រើ។ ប៉ុន្តែ​ក្រោយពី​ទឹកប្រាក់​នៅក្នុង​គណនី​ត្រូវ​បាន​ជនខិលខូច​លួច​យក​អស់នោះ លោក Phillipe ទើបបាន​ដឹង​ថា​កម្មវិធី​ដែល​លោក​បាន​ទាញ​យក​មក​ប្រើ គឺជា​កម្មវិធី​ក្លែងក្លាយ​ដែល​ក្រុម​ជនខិលខូច​បង្កើត​ដោយ​ប្រើ​ឈ្មោះ និង​រូបភាព​របស់​ក្រុមហ៊ុន​ពិតប្រាកដ។ ក្រុមហ៊ុន…

Read More
កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’

កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’

ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដែល​បន្លំ​ធ្វើជា​កម្មវិធី​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​ទូរសព្ទ Android (System Update​)។ អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា កម្មវិធី​មេរោគ​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី System Update ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​ដាក់​ចែកចាយ​នៅក្នុង​ប្រភព​ក្រៅផ្លូវការ។ នៅពេល​ដែល​អ្នកប្រើ​ប្រាស់​បញ្ចូល​កម្មវិធី​មេរោគ​នេះ​វា​នឹង​ធ្វើការ​ទាញ​យក​ទិន្នន័យ​ជាច្រើន​ពី​ក្នុង​ទូរសព្ទ ហើយ​បញ្ជូន​ទៅ​ឱ្យ Server របស់​ជនខិលខូច។ កម្មវិធី​មេរោគ​នេះ​អាច​លួច​យក​ទិន្នន័យ​មាន​ដូចជា សារ​, បញ្ជី​ឈ្មោះ​, ព័ត៌មាន​របស់​ទូរសព្ទ​, ប្រវត្តិ​ក្នុង​ការ​ចូល​មើល​គេហទំព័រ និង​អាច​តាមដាន​ទីតាំង​របស់​អ្នកប្រើ​ប្រាស់។ ជាង​នេះ​ទៅទៀត​វា​ក៏អាច​ថត​សំឡេង​នៅពេល​ដែល​លោកអ្នក​និយាយទូរសព្ទ ហើយ​ថែមទាំង​អាច​ថតរូប​ភាព​ដោយ​ប្រើ​កាមេរ៉ា​របស់​ទូរសព្ទ​បាន​ទៀតផង។ ដូច្នេះ​ដើម្បី​ឱ្យ​ការប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​មាន​ដូចជា​ទូរសព្ទ ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​លោកអ្នក​មិន​ត្រូវការ​ជាចាំបាច់ កម្មវិធី​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ជាពិសេស​កម្មវិធី​ណា​ដែល​មិន​មាននៅ​ក្នុង App Store ឬ…

Read More
Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ជាថ្មី​ម្ដងទៀត​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ជាថ្មី​ម្ដងទៀត​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

មិនទាន់​ទាំង​បាន​មួយ​ខែ​ផង​បន្ទាប់ពី​ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ទាក់ទង​នឹង​ការវាយប្រហារ​តាមរយៈ​ភាព​ចន្លោះប្រហោង​ដែល​មាននៅ​ក្នុង WebKit ដែល​ជាផ្នែក​មួយ​របស់​កម្មវិធី Safari នោះ កាលពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី នេះ​បន្ថែម​ទៀត​ទាក់ទង​នឹង​បញ្ហា​ដែល​អាច​ហើយ​ជនខិលខូច​ធ្វើការ​វាយប្រហារ​តាមរយៈ Web browser។ ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ លោកអ្នក​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ទូរសព្ទ iPhone ជាមួយ iOS 14.4.2 ដោយ​គ្រាន់តែ​ចូល​ទៅ​ក្នុង Settings > General > Software Update។ សម្រាប់​ព័ត៌មាន​លម្អិត​លោកអ្នក​អាច​ចូល​ទៅ​អាន​ការណែនាំ​របស់​ក្រុមហ៊ុន​តាម​តំណ​ភ្ជាប់​ដូច​ខាងក្រោម៖ About the security content of iOS…

Read More
ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរសព្ទ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​ដើម្បី​បញ្ឈប់​ការ​លួច​យក​សារ SMS​

ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរសព្ទ​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើការ​កែសម្រួល​ប្រព័ន្ធ​ដើម្បី​បញ្ឈប់​ការ​លួច​យក​សារ SMS​

កាលពី​សប្តាហ៍​មុន​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា បាន​រក​ឃើញ​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​សេវាកម្ម​ទូរសព្ទ​របស់​ក្រុម​ហ៊ុន​ធំៗ​នៅ​សហរដ្ឋអាមេរិក មាន​ដូចជា​ក្រុមហ៊ុន T-Mobile​, Verizon និង AT​&T ដែល​អាច​ឱ្យ​ជនខិលខូច​បញ្ជូន​សារ SMS ទៅ​ទូរសព្ទ​ផ្សេង​បាន។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ជនខិលខូច​គ្រាន់តែ​ចំណាយ​ទឹកប្រាក់ ១៦ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​ជនអនាមិក​ធ្វើការ​ផ្លាស់ប្ដូរ​សារ SMS ពី​ទូរសព្ទ​មួយ​ទៅ​ទូរសព្ទ​មួយទៀត​បាន ដែល​វិធី​នេះ​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​លេខ​កូដ OTP ដើម្បី​ចូល​ទៅ​ក្នុង​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗមាន​ដូចជា Telegram និង WhatsApp ជាដើម។ គួរ​បញ្ជាក់​ដែរ​ថា ការ​ជ្រៀតចូល​នេះ​គឺ​មិន​ដូចគ្នានឹង​ការ​ជ្រៀតចូល​តាមរយៈ SIM swapping ដែល​ជនខិលខូច​តេ​ទៅ​ក្រុមហ៊ុន​ទូរសព្ទ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​សេវាកម្ម​ពី​ស៊ី​មមួយ ទៅ​ស៊ី​មមួយទៀត​នោះ​ទេ។ទោះបីជា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរសព្ទ​ទាំង​បី​ធំៗ​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បញ្ហា​នេះ​ហើយ​ក្ដី ប៉ុន្តែ​វា​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយទៀត​ដែល​បង្ហាញ​ពី​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ផ្ញើ​សារ SMS ដែល​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​សារ SMS ក្នុង​ការ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ប្រព័ន្ធ 2FA…

Read More
កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ជាច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុកមេរោគ

កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ជាច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុកមេរោគ

កាលពី​ពេល​ថ្មី​ៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Cato Networks បាន​រក​ឃើញ​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ចំនួន២៤ទៀត​ដែល​មាន​ផ្ទុកមេរោគ ដែល​អាច​ឱ្យ​ពួក​ជនខិលខូច​លួច​ទាញ​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់ ឬបើក​គេហទំព័រ​ដទៃទៀត​ដែល​មាន​ផ្ទុកមេរោគ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។ លោក Etay Maor ដែល​ជា​អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា កម្មវិធី​បន្ថែម​ទាំងនេះ​អាច​ជា​ហានិភ័យ​សម្រាប់​អ្នកប្រើ​ប្រាស់ និង​ក្រុមហ៊ុន​ព្រោះ​ជនអនាមិក​អាច​លួច​យកឈ្មោះ​សម្គាល់​គណនី លេខសម្ងាត់ ឬទិន្នន័យ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​សំ​ខាន់​ៗជាច្រើន​ទៀត។ លោក​ក៏បាន​បន្ថែម​ទៀត​ថា ទោះបីជា​លោក​ពុំ​បានដឹង​អំពី​ចំនួន​ភាគរយ​របស់​កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ដែល​មាន​ផ្ទុកមេរោគ​នោះ​ក្ដី ប៉ុន្តែ​លោក​គិតថា​ចំនួន​នោះ​គឺ​វា​មាន​ច្រើនជាង​កម្មវិធី Web browser ដទៃទៀត​មាន​ដូចជា Safari និង Firefox ដោយសារតែ​កម្មវិធី Chrome មាន​ចំនួន​អ្នកប្រើ​ប្រាស់​ច្រើនជាង​គេ។ សូម​បញ្ជាក់​ដែរ​ថា កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ​ក្រុមហ៊ុន…

Read More
Google នឹង​ត្រូវ​ប្រឈម​ជាមួយនឹង​រឿងក្ដី​ទាក់ទង​ទៅ​នឹង​ការ​តាមដាន​អ្នកប្រើ​ប្រាស់​ជាមួយ​កម្មវិធី Chrome​

Google នឹង​ត្រូវ​ប្រឈម​ជាមួយនឹង​រឿងក្ដី​ទាក់ទង​ទៅ​នឹង​ការ​តាមដាន​អ្នកប្រើ​ប្រាស់​ជាមួយ​កម្មវិធី Chrome​

កាលពី​ពេល​ថ្មី​ៗនេះ លោកស្រី​ចៅក្រម Lucy Koh នៅ​ក្រុង San Jose នៃ​រដ្ឋ California បាន​បដិសេធ​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន Google ឱ្យ​ច្រានចោល​ពាក្យបណ្ដឹង ហើយ​លោកស្រី​បានសម្រេច​ឱ្យ​ក្រុម​មេធាវី​តំណាង​ឱ្យ​អ្នកប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​អាច​បន្ត​ប្ដឹង​ក្រុមហ៊ុន Google ទាក់ទង​ទៅ​នឹង​ការ​តាមដាន​អ្នកប្រើ​ប្រាស់​ទោះបីជា​ពួក​គេ​កំពុង​ប្រើ​កម្មវិធី Chrome ជាមួយនឹង​មុខងារ Incognito ក៏ដោយ។ ទាក់ទង​នឹង​ពាក្យបណ្ដឹង​នេះ​ក្រុម​អ្នកប្រើ​ប្រាស់​បាន​ចោទប្រកាន់​ក្រុមហ៊ុន Google ថា​បាន​បន្ត​តាមដាន​និង​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​នៅពេល​ដែល​ពួក​គេ​ប្រើ​មុខងារ Incognito ដោយ​ពុំ​មានការ​អនុញ្ញាត។ ពួក​គេ​បាន​អះអាង​ថា នៅពេល​ដែល​ពួក​គេ​ប្រើ​មុខងារ​នេះ គេ​គិតថា​ទិន្នន័យ​ទាំងអស់​គឺ​មិន​ត្រូវ​បាន​តាមដាន​ពី​ក្រុមហ៊ុន Google នោះ​ទេ​ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​តាមដាន​និង​ទាញ​យក​ទិន្នន័យ​គ្រប់យ៉ាង​ពី​អ្នកប្រើ​ប្រាស់​ដដែល។ គួរ​រំឭក​ផង​ដែរ​ថា កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ នាយកដ្ឋាន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការប្រើ​មុខងារ Incognito Tab ឬ…

Read More
កម្មវិធី Android ចំនួន៨ត្រូវ​បាន​រក​ឃើញថា មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ AlienBot Banker និង MRAT​

កម្មវិធី Android ចំនួន៨ត្រូវ​បាន​រក​ឃើញថា មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ AlienBot Banker និង MRAT​

កាលពី​ពេល​ថ្មី​ៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​បាន​រក​ឃើញ​កម្មវិធី Android ចំនួន៨ដែល​មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ ដែល​អាច​ឱ្យ​ពួក​ជនខិលខូច​ទាញ​យក​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ​ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ទូរសព្ទ​របស់​អ្នកប្រើ​ប្រាស់​បាន​ទៀតផង។ ក្រុម​ជនខិលខូច​បាន​ប្រើ​វិ​ធី​ផ្សេង​ៗ ដើម្បី​ចៀសវាង​ពី​ការ​ឆែកមើល​និង​តាមដាន​របស់ Google Play Protect មាន​ដូចជា​ការបង្កើត​កម្មវិធី​ក្លែងក្លាយ​ដើម្បី​អាច​ដាក់​ចូល​ទៅ​ក្នុង Google Play Store បាន ប៉ុន្តែ​ក្រោយមក​ពួក​គេ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នោះ​ដោយ​លួច​បញ្ចូល​កម្មវិធី​មេរោគ។ ពេលខ្លះ​ទៀត​នោះ​គឺ​ពួក​គេ​បាន​ប្រើ​ប្រព័ន្ធ​អ៊ី​នគ្រីប​សិន (encryption​) ដើម្បី​លាក់​កូដ​ដែល​មាន​មេរោគ​នៅក្នុង​កម្មវិធី​ដើម្បី​អាច​បញ្ចូល​ទៅ​ក្នុង Play Store តែម្ដង។ កម្មវិធី​ទាំង៨ ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​រាយការណ៍​ទៅ​ក្រុមហ៊ុន Google នៅ​ថ្ងៃទី២៨ ខែមករា ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី Play Store នៅ​ថ្ងៃទី៩ ខែកុម្ភៈ​រួចមក​ហើយ​ផង​ដែរ។ កម្មវិធី​ទាំង៨នោះ​រួមមាន Cake VPN​, Pacific VPN​,…

Read More
ក្រុមហ៊ុន Mastercard សហការ​ជាមួយនឹង Samsung ដើម្បី​ប្រើ​ទិន្នន័យ​ជីវមាត្រ (Biometrics​) ជាមួយ​ប័ណ្ណឥណទាន​

ក្រុមហ៊ុន Mastercard សហការ​ជាមួយនឹង Samsung ដើម្បី​ប្រើ​ទិន្នន័យ​ជីវមាត្រ (Biometrics​) ជាមួយ​ប័ណ្ណឥណទាន​

ដើម្បី​ឱ្យ​ការប្រើ​ប្រាស់​ប័ណ្ណឥណទាន​កាន់តែ​មាន​សុវត្ថិភាព និង​ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ប៉ះពាល់​គ្នា​ច្រើន​នោះ ក្រុមហ៊ុន Mastercard និង Samsung បាន​សហការ​គ្នា​ដើម្បី​ប្រើ​ក្រ​យ៉ៅ​ម្រាមដៃ​ជាមួយ​ប័ណ្ណឥណទាន ក្នុង​ការ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើ​ប្រាស់។ បច្ចេកវិទ្យា​នេះ​គឺ​វា​ស្រដៀងគ្នា​ទៅ​នឹង​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន Mastercard បាន​បង្ហាញ​កាលពី​ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែ​សម្រាប់​ពេលនេះ ពួក​គេ​នឹង​ប្រើ​បច្ចេកវិទ្យា Samsung’s System LSI Business ដែល​ជា​ឈី​បថ្មី​មក​ពី​ក្រុមហ៊ុន Samsung។ ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​បន្ថែម​ទៀត​ថា ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីនេះ​អ្នកប្រើ​ប្រាស់​មិន​ចាំបាច់​វាយ​បញ្ចូល​លេខសម្ងាត់​(PIN​) ឬចុះហត្ថលេខា​នៅពេល​ប្រើប្រាស់​ប័ណ្ណឥណទាន ជាង​នេះ​ទៅទៀត​វា​អាច​ប្រើ​បាន គ្រប់កន្លែង​ដែល​ទទួល​ប័ណ្ណឥណទាន Mastercard។ ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណឥណទាន​ជាមួយនឹង​បច្ចេកវិជ្ជា​ថ្មីនេះ​នៅ​កូរ៉េ​ខាងត្បូង​នា​ចុងឆ្នាំ​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Mastercard ក៏​ធ្លាប់​បាន​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណឥណទាន​ជាមួយនឹង​ក្រ​យ៉ៅ​ម្រាមដៃ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ក្នុង​ឆ្នាំ២០១៧ ហើយ​កាលពី​ឆ្នាំ​កន្លងទៅ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន IDEMIA និង​ក្រុមហ៊ុន…

Read More
Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

កាលពីថ្មីៗ​នេះ ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS សម្រាប់​ទូរសព្ទ iPhone និង macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រ​ហើយ​បាន​ស្នើសុំ​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ធ្វើការ​កែតម្រូវ​បញ្ហា​មួយចំនួន​ជាមួយ iOS 14.4.1 និង macOS Big Sur‌ 11.2.3 ដែល​អាច​ឱ្យ​ជនខិលខូច​ធ្វើការ​វាយប្រហារ​តាមរយៈ​ភាព​ចន្លោះប្រហោង​ដែល​មាននៅ​ក្នុង WebKit ដែល​ជាផ្នែក​មួយ​របស់​កម្មវិធី Safari។ លោកអ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​ទូរសព្ទ iPhone ដោយ​គ្រាន់តែ​ចូល​ទៅ​ក្នុង Settings > General > Software…

Read More