ក្រុមហ៊ុន Mastercard សហការ​ជាមួយនឹង Samsung ដើម្បី​ប្រើ​ទិន្នន័យ​ជីវមាត្រ (Biometrics​) ជាមួយ​ប័ណ្ណឥណទាន​


ដើម្បី​ឱ្យ​ការប្រើ​ប្រាស់​ប័ណ្ណឥណទាន​កាន់តែ​មាន​សុវត្ថិភាព និង​ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ប៉ះពាល់​គ្នា​ច្រើន​នោះ ក្រុមហ៊ុន Mastercard និង Samsung បាន​សហការ​គ្នា​ដើម្បី​ប្រើ​ក្រ​យ៉ៅ​ម្រាមដៃ​ជាមួយ​ប័ណ្ណឥណទាន ក្នុង​ការ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើ​ប្រាស់។

បច្ចេកវិទ្យា​នេះ​គឺ​វា​ស្រដៀងគ្នា​ទៅ​នឹង​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន Mastercard បាន​បង្ហាញ​កាលពី​ឆ្នាំ២០១៧ កន្លងទៅ ប៉ុន្តែ​សម្រាប់​ពេលនេះ ពួក​គេ​នឹង​ប្រើ​បច្ចេកវិទ្យា Samsung’s System LSI Business ដែល​ជា​ឈី​បថ្មី​មក​ពី​ក្រុមហ៊ុន Samsung។

ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​បន្ថែម​ទៀត​ថា ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីនេះ​អ្នកប្រើ​ប្រាស់​មិន​ចាំបាច់​វាយ​បញ្ចូល​លេខសម្ងាត់​(PIN​) ឬចុះហត្ថលេខា​នៅពេល​ប្រើប្រាស់​ប័ណ្ណឥណទាន ជាង​នេះ​ទៅទៀត​វា​អាច​ប្រើ​បាន គ្រប់កន្លែង​ដែល​ទទួល​ប័ណ្ណឥណទាន Mastercard។ ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណឥណទាន​ជាមួយនឹង​បច្ចេកវិជ្ជា​ថ្មីនេះ​នៅ​កូរ៉េ​ខាងត្បូង​នា​ចុងឆ្នាំ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Mastercard ក៏​ធ្លាប់​បាន​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណឥណទាន​ជាមួយនឹង​ក្រ​យ៉ៅ​ម្រាមដៃ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ក្នុង​ឆ្នាំ២០១៧ ហើយ​កាលពី​ឆ្នាំ​កន្លងទៅ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន IDEMIA និង​ក្រុមហ៊ុន MatchMove នៅ​ប្រទេស​សង្ហ​បុរី​ដើម្បី​សាកល្បង​ប្រើ​បច្ចេកវិទ្យា​នេះ ដែលគេ​ឱ្យឈ្មោះ​ថា F.CODE Easy​៕

Cake Php

Read Previous

Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

Read Next

របៀប​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់ iOS និង​បញ្ហា​ប្រឈម​ចំពោះ​អ្នកប្រើ iOS ចាស់​