កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’


ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដែល​បន្លំ​ធ្វើជា​កម្មវិធី​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​ទូរសព្ទ Android (System Update​)។

អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា កម្មវិធី​មេរោគ​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី System Update ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​ដាក់​ចែកចាយ​នៅក្នុង​ប្រភព​ក្រៅផ្លូវការ។ នៅពេល​ដែល​អ្នកប្រើ​ប្រាស់​បញ្ចូល​កម្មវិធី​មេរោគ​នេះ​វា​នឹង​ធ្វើការ​ទាញ​យក​ទិន្នន័យ​ជាច្រើន​ពី​ក្នុង​ទូរសព្ទ ហើយ​បញ្ជូន​ទៅ​ឱ្យ Server របស់​ជនខិលខូច។

កម្មវិធី​មេរោគ​នេះ​អាច​លួច​យក​ទិន្នន័យ​មាន​ដូចជា សារ​, បញ្ជី​ឈ្មោះ​, ព័ត៌មាន​របស់​ទូរសព្ទ​, ប្រវត្តិ​ក្នុង​ការ​ចូល​មើល​គេហទំព័រ និង​អាច​តាមដាន​ទីតាំង​របស់​អ្នកប្រើ​ប្រាស់។ ជាង​នេះ​ទៅទៀត​វា​ក៏អាច​ថត​សំឡេង​នៅពេល​ដែល​លោកអ្នក​និយាយទូរសព្ទ ហើយ​ថែមទាំង​អាច​ថតរូប​ភាព​ដោយ​ប្រើ​កាមេរ៉ា​របស់​ទូរសព្ទ​បាន​ទៀតផង។

ដូច្នេះ​ដើម្បី​ឱ្យ​ការប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​មាន​ដូចជា​ទូរសព្ទ ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​លោកអ្នក​មិន​ត្រូវការ​ជាចាំបាច់ កម្មវិធី​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ជាពិសេស​កម្មវិធី​ណា​ដែល​មិន​មាននៅ​ក្នុង App Store ឬ Play Store នោះ​៕

Cake Php

Read Previous

Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ជាថ្មី​ម្ដងទៀត​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

Read Next

នោះ​! សូមកុំ​ច្រឡំ​ថា​កម្មវិធី​ទាំងអស់​នៅក្នុង App Store គឺ​មាន​សុវត្ថិភាព