ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ


ក្រុម​ជនអនាមិក​កំពុងតែ​ចែកចាយ​ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ មក​ពី ១០៦ប្រទេស រាប់បញ្ចូល​ទាំង​ប្រទេស​ធំៗ​មាន​ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា។

ព័ត៌មាន​ដែល​ពួក​គេ​កំពុងតែ​ចែកចាយ​នោះ​មាន​ដូចជា លេខទូរសព្ទ ឈ្មោះ​សម្គាល់​របស់​គណនី ឈ្មោះ​ពេញ​របស់​អ្នកប្រើ​ប្រាស់ ទីតាំង ថ្ងៃខែ​ឆ្នាំ​កំណើត អុី​មែល និង​ប្រវត្តិ​របស់​អ្នកប្រើ​ប្រាស់។

ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ជនខិលខូច​ទាញ​យក​កាលពី​ឆ្នាំ២០១៩ ដែល​ពេលនោះ​កម្មវិធី​របស់​ហ្វេសប៊ុក មាន​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាច​ឱ្យ​ពួក​គេ​ទាញ​យក​ទិន្នន័យ​បាន​យ៉ាង​ងាយស្រួល។

ទោះបីជា​ទិន្នន័យ​ដែល​បាន​ទាញ​យក​នោះ គឺជា​ទិន្នន័យ​ចាស់​តាំងពី​ឆ្នាំ២០១៩ ក្ដី​ប៉ុន្តែ​ទិន្នន័យ​ទាំងនោះ​កំពុងតែ​ត្រូវ​បាន​ដាក់​លក់ និង​ចែកចាយ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​ជនខិលខូច​អាច​ប្រើ​ទិន្នន័យ​ទាំងនោះ ​ដើម្បី​ព្យាយាម​ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នកប្រើ​ប្រាស់ ឬក្លែងបន្លំ​ធ្វើជា​អ្នកប្រើ​ប្រាស់ ដើម្បី​ចូល​ទៅ​គណ​នី​ផ្សេង​ៗទៀត។

ដូច្នេះ​នាយកដ្ឋាន​សូម​ឱ្យ​អ្នកប្រើ​ប្រាស់​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខសម្ងាត់ ប្រសិនបើ​លោកអ្នក​ពុំ​ដែល​បាន​ប្ដូរ​លេខសម្ងាត់​តាំងពី​ដើមឆ្នាំ ២០២០ នោះ​មក​៕

Cake Php

Read Previous

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​