1. Home
  2. Android

Tag: Android

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​

មិនថា​លោកអ្នក​កំពុងតែ​ប្រើ​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ឬ iOS នោះ​ទេ គឺ​ទូរសព្ទ​ទាំងនោះ​តែងតែបាន​ប្រមូល​និង​បញ្ជូន​ទិន្នន័យ​របស់​លោកអ្នក ដែល​មាន​ដូចជា ទីតាំង លេខទូរសព្ទ និង​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​បណ្តាញ ឱ្យទៅ​ក្រុមហ៊ុន Google ឬក្រុមហ៊ុន Apple ទោះបីជា​ទូរសព្ទ​ទាំងនោះ​មិន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក៏ដោយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​នោះ​គឺ ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ធ្វើការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ដ៏​ច្រើនលើស​លប់ បើ​ធៀប​ទៅ​នឹង​ការ​ទាញ​យក​ទិន្នន័យ​របស់​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS នេះ​បើ​តាម​ការ​រក​ឃើញ​របស់​លោក Douglas Leith ដែល​ជា​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​មក​ពី​មហាវិទ្យាល័យ Trinity College នៅក្នុង​ប្រទេស​អៀរឡង់។ លោក Leith បានឱ្យ​ដឹង​ថា គ្រាន់តែ​លោកអ្នក​បើក​ទូរសព្ទ​ភ្លាម​ទិន្នន័យ​ចំនួន 1MB ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុមហ៊ុន Google…

Read More
កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’

កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’

ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ដែល​បន្លំ​ធ្វើជា​កម្មវិធី​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​ទូរសព្ទ Android (System Update​)។ អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា កម្មវិធី​មេរោគ​នេះ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី System Update ក្លែងក្លាយ​ដែល​ជនខិលខូច​បាន​ដាក់​ចែកចាយ​នៅក្នុង​ប្រភព​ក្រៅផ្លូវការ។ នៅពេល​ដែល​អ្នកប្រើ​ប្រាស់​បញ្ចូល​កម្មវិធី​មេរោគ​នេះ​វា​នឹង​ធ្វើការ​ទាញ​យក​ទិន្នន័យ​ជាច្រើន​ពី​ក្នុង​ទូរសព្ទ ហើយ​បញ្ជូន​ទៅ​ឱ្យ Server របស់​ជនខិលខូច។ កម្មវិធី​មេរោគ​នេះ​អាច​លួច​យក​ទិន្នន័យ​មាន​ដូចជា សារ​, បញ្ជី​ឈ្មោះ​, ព័ត៌មាន​របស់​ទូរសព្ទ​, ប្រវត្តិ​ក្នុង​ការ​ចូល​មើល​គេហទំព័រ និង​អាច​តាមដាន​ទីតាំង​របស់​អ្នកប្រើ​ប្រាស់។ ជាង​នេះ​ទៅទៀត​វា​ក៏អាច​ថត​សំឡេង​នៅពេល​ដែល​លោកអ្នក​និយាយទូរសព្ទ ហើយ​ថែមទាំង​អាច​ថតរូប​ភាព​ដោយ​ប្រើ​កាមេរ៉ា​របស់​ទូរសព្ទ​បាន​ទៀតផង។ ដូច្នេះ​ដើម្បី​ឱ្យ​ការប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​មាន​ដូចជា​ទូរសព្ទ ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​លោកអ្នក​មិន​ត្រូវការ​ជាចាំបាច់ កម្មវិធី​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ជាពិសេស​កម្មវិធី​ណា​ដែល​មិន​មាននៅ​ក្នុង App Store ឬ…

Read More
កម្មវិធី Android ចំនួន៨ត្រូវ​បាន​រក​ឃើញថា មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ AlienBot Banker និង MRAT​

កម្មវិធី Android ចំនួន៨ត្រូវ​បាន​រក​ឃើញថា មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ AlienBot Banker និង MRAT​

កាលពី​ពេល​ថ្មី​ៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​បាន​រក​ឃើញ​កម្មវិធី Android ចំនួន៨ដែល​មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ ដែល​អាច​ឱ្យ​ពួក​ជនខិលខូច​ទាញ​យក​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ​ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ទូរសព្ទ​របស់​អ្នកប្រើ​ប្រាស់​បាន​ទៀតផង។ ក្រុម​ជនខិលខូច​បាន​ប្រើ​វិ​ធី​ផ្សេង​ៗ ដើម្បី​ចៀសវាង​ពី​ការ​ឆែកមើល​និង​តាមដាន​របស់ Google Play Protect មាន​ដូចជា​ការបង្កើត​កម្មវិធី​ក្លែងក្លាយ​ដើម្បី​អាច​ដាក់​ចូល​ទៅ​ក្នុង Google Play Store បាន ប៉ុន្តែ​ក្រោយមក​ពួក​គេ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នោះ​ដោយ​លួច​បញ្ចូល​កម្មវិធី​មេរោគ។ ពេលខ្លះ​ទៀត​នោះ​គឺ​ពួក​គេ​បាន​ប្រើ​ប្រព័ន្ធ​អ៊ី​នគ្រីប​សិន (encryption​) ដើម្បី​លាក់​កូដ​ដែល​មាន​មេរោគ​នៅក្នុង​កម្មវិធី​ដើម្បី​អាច​បញ្ចូល​ទៅ​ក្នុង Play Store តែម្ដង។ កម្មវិធី​ទាំង៨ ត្រូវ​បាន​ក្រុម​អ្នកស្រាវជ្រាវ​រាយការណ៍​ទៅ​ក្រុមហ៊ុន Google នៅ​ថ្ងៃទី២៨ ខែមករា ហើយ​ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី Play Store នៅ​ថ្ងៃទី៩ ខែកុម្ភៈ​រួចមក​ហើយ​ផង​ដែរ។ កម្មវិធី​ទាំង៨នោះ​រួមមាន Cake VPN​, Pacific VPN​,…

Read More
Play Store គឺជា​ជម្រក​នៃ​កម្មវិធី​មេរោគ សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

Play Store គឺជា​ជម្រក​នៃ​កម្មវិធី​មេរោគ សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

​បើតាម​លទ្ធផល​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន NortonLifeLock ដែល​ពីមុន​លោកអ្នក​ធ្លាប់​ស្គាល់​ថា​ជា​ក្រុមហ៊ុន Symantec គឺជា​ក្រុមហ៊ុន​ដ៏​ល្បី​ផ្នែក​ផលិត​កម្មវិធី​កម្ចាត់​មេរោគ​នោះ បាន​រកឃើញថា Google Play Store ដែលជា​កន្លែង​ទាញយក​កម្មវិធី​ជា​ផ្លូវការ​សម្រាប់​ទូរ​សព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ជា​ប្រភព​នៃ​កម្មវិធី​ដែល​ពោរពេញ​ទៅដោយ​មេរោគ​ដ៏​ធំ​មួយ​ផងដែរ​។​ ​ក្នុងការ​ស្រាវជ្រាវ​នេះ ក្រុមហ៊ុន​បាន​ចំណាយ​រយៈពេល​៤​ខែ គឺ​ចាប់តាំងពី​ខែមិថុនា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ពួកគេ​បាន​តាមដាន​កម្មវិធី​ចំនួន​ប្រមាណ ៣៤​លាន ដែល​បាន​បញ្ចូល​ទៅក្នុង​ទូរ​សព្ទ​ចំនួន ១២​លាន​។ បើតាម​ការស្រាវជ្រាវ​នេះ មានកម្ម​វិធី​ចំនួន​ពី ១០% ទៅ ២៤% ដែល​វា​អាស្រ័យ​ទៅតាម​ប្រភេទ​របស់​កម្មវិធី គឺជា​កម្មវិធី​ដែលមាន​មេរោគ ឬ​ជា​កម្មវិធី​ដែល​មិនមាន​សារៈប្រយោជន៍​ដូចដែល​គេ​បាន​ផ្សព្វផ្សាយ​។​ គួរបញ្ជាក់​ផងដែរ​ថា អ្នកស្រាវជ្រាវ​ក៏បាន​ធ្វើការ​ប្រៀបធៀប​ការទាញយក​កម្មវិធី​ពី Play Store ជាមួយនិង​ការទាញយក​ពី​ប្រភព​ផ្សេងៗ​ទៀត​ដូចជា​តាមរយៈ គេហទំព័រ​, file…

Read More