1. Home
  2. Facebook

Tag: Facebook

ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ

ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ

ក្រុម​ជនអនាមិក​កំពុងតែ​ចែកចាយ​ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ មក​ពី ១០៦ប្រទេស រាប់បញ្ចូល​ទាំង​ប្រទេស​ធំៗ​មាន​ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ឥណ្ឌា។ ព័ត៌មាន​ដែល​ពួក​គេ​កំពុងតែ​ចែកចាយ​នោះ​មាន​ដូចជា លេខទូរសព្ទ ឈ្មោះ​សម្គាល់​របស់​គណនី ឈ្មោះ​ពេញ​របស់​អ្នកប្រើ​ប្រាស់ ទីតាំង ថ្ងៃខែ​ឆ្នាំ​កំណើត អុី​មែល និង​ប្រវត្តិ​របស់​អ្នកប្រើ​ប្រាស់។ ទិន្នន័យ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ជនខិលខូច​ទាញ​យក​កាលពី​ឆ្នាំ២០១៩ ដែល​ពេលនោះ​កម្មវិធី​របស់​ហ្វេសប៊ុក មាន​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាច​ឱ្យ​ពួក​គេ​ទាញ​យក​ទិន្នន័យ​បាន​យ៉ាង​ងាយស្រួល។ ទោះបីជា​ទិន្នន័យ​ដែល​បាន​ទាញ​យក​នោះ គឺជា​ទិន្នន័យ​ចាស់​តាំងពី​ឆ្នាំ២០១៩ ក្ដី​ប៉ុន្តែ​ទិន្នន័យ​ទាំងនោះ​កំពុងតែ​ត្រូវ​បាន​ដាក់​លក់ និង​ចែកចាយ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​ជនខិលខូច​អាច​ប្រើ​ទិន្នន័យ​ទាំងនោះ ​ដើម្បី​ព្យាយាម​ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​អ្នកប្រើ​ប្រាស់ ឬក្លែងបន្លំ​ធ្វើជា​អ្នកប្រើ​ប្រាស់ ដើម្បី​ចូល​ទៅ​គណ​នី​ផ្សេង​ៗទៀត។ ដូច្នេះ​នាយកដ្ឋាន​សូម​ឱ្យ​អ្នកប្រើ​ប្រាស់​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខសម្ងាត់ ប្រសិនបើ​លោកអ្នក​ពុំ​ដែល​បាន​ប្ដូរ​លេខសម្ងាត់​តាំងពី​ដើមឆ្នាំ ២០២០ នោះ​មក​៕

Read More
​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ

​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ

ចាប់តាំងពី​ឆ្នាំ២០១៧ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​ប្រើ​កូនសោ​សុវត្ថិភាព ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ប្រព័ន្ធ two​-factor authentications នៅពេល​ដែល​ពួក​គេ​ប្រើ​កុំព្យូទ័រ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ប្រើ​ទូរសព្ទ​វិញ​នោះ ក្រុមហ៊ុន​នឹង​ផ្ញើ​លេខ​កូដ​តាមរយៈ​សារ​ទៅ​លេខទូរសព្ទ​ដែល​មាននៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដើម្បី​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ។ ទោះបីជា​ការប្រើ​លេខ​កូដ​តាមរយៈ​ទូរសព្ទ ជាមួយនឹង​លេខសម្ងាត់​បាន​ធ្វើ​ឱ្យ​ជនខិលខូច​ពិបាក​នឹង​លួចចូល​ទៅ​ក្នុង​គណនី​ហើយ​ក្ដី ប៉ុន្តែ​វា​នៅតែ​មាន​ភាព​ចន្លោះប្រហោង​ក្នុង​ការ​ការពារ​សុវត្ថិភាព ដែល​ជនអនាមិក​អាច​ប្រើ​វិ​ធី​ផ្សេង​ៗ ដើម្បី​លួច​ទទួល​បាន​លេខ​កូដ​ទាំងនោះ។ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC ជាមួយ​ទូរសព្ទ ដោយ​លោកអ្នក​គ្រាន់តែ​ដាក់​កូនសោ​សុវត្ថិភាព​ដែល​មាន​ប្រព័ន្ធ NFC នៅ​ជិត​ទូរសព្ទ ឬដោត​វា​ទៅ​នឹង​ទូរសព្ទ ដើម្បី​ដោះ​លេខ​កូដ​សុវត្ថិភាព។ ការប្រើ​កូនសោ​សុវត្ថិភាព​សម្រាប់ two​-factor authentications នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វិធីការ​ពារ​ដ៏​ខ្លាំង​បំផុត​ហើយដែល​ក្រុមហ៊ុន Google ទាមទារ​សម្រាប់​ប្រើជា​មួយ​កម្មវិធី​ការពារ​កម្រិតខ្ពស់ (Advanced Protection Program​)។ សម្រាប់​អ្នកប្រើ​ប្រាស់​ធម្មតា​មួយចំនួន​ធំ មិន​ចាំបាច់​ប្រើ​កូនសោ​សុវត្ថិភាព​ក៏បាន​ដែរ ប៉ុន្តែ​ត្រូវ​ប្រើ​លេខសម្ងាត់​ដែល​ពិបាក​នឹង​ស្មាន​ដូចដែល​នាយកដ្ឋាន​បាន​ណែនាំ​រួចមក​ហើយ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទាក់ទង​ទៅ​នឹង​ឯកសារ​សំ​ខាន់​ៗ…

Read More
ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទ​គណនី​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទ​គណនី​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​

គណនី​ហ្វេសប៊ុក និង​អុិន​ស្តា​ក្រាម ថែមទាំង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​របស់​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​បិទ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​នេះ។លោក Rafael Frankel ដែល​ជា​អ្នកទទួល​បន្ទុក​ផ្នែក​គោលនយោបាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍​ថា “យើង​ជឿ​ថា​ការអនុញ្ញាត​ឱ្យ​គណនី​របស់​ក្រុម​យោធា Tatmadaw មាន​វត្តមាន​នៅក្នុង​កម្មវិធី​ហ្វេសប៊ុក និង​អុិន​ស្តា​ក្រាម គឺ​វា​មាន​ហានិភ័យ​ខ្ពស់​បំផុត​”។  លោក Frankel ក៏បាន​បញ្ជាក់​ផង​ដែរ​ថា យើង​នៅតែ​ចាត់ទុកថា​ប្រទេស​មីយ៉ាន់ម៉ា​គឺ​កំពុងតែ​ស្ថិតនៅ​ក្នុង​ភាព​អាសន្ន ហើយ​យើង​នៅតែ​បន្ត​យកចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពីដើម​ខែកុម្ភៈ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទ​គណនី​មួយចំនួន​របស់​ក្រុម​យោធា​រួចមក​ហើយ ដោយសារតែ​គណនី​ទាំងនោះ​តែងតែ​រំលោភបំពាន​ទៅលើ​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន ហើយ​ពួក​គេ​ក៏បាន​ព្យាយាម​បើក​គណនី​ទាំងនោះ​ឡើងវិញ​ជាច្រើនលើក​មក​ហើយ​ដែរ ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​បានសម្រេច​បិទ​គណនី និង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​យោធា​៕

Read More
មើល​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេសប៊ុក​ថ្មី​ទាំង​មុន និង​ក្រោយពេល​បង្កើត​រួច

មើល​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេសប៊ុក​ថ្មី​ទាំង​មុន និង​ក្រោយពេល​បង្កើត​រួច

IP (internet protocol​) ដើរតួ​នាទី​យ៉ាង​សំខាន់​ជាមួយ​ការ​បើក​គេហទំព័រ​មួយចំនួន ជាពិសេស​ជាមួយនឹង​ហ្វេសប៊ុក​តែម្ដង។ បើ​អ្នក​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​បាន​ច្រើន ហើយ​មានគុណ​ភាព និង​មានប្រសិទ្ធភាព​ល្អ សូម​ជ្រើសរើស​យក​អ៊ី​នធើ​ណែ​តប្រភេទ​ណា​ដែល​អ្នក​អាច​ស្នើសុំ ឬកំណត់​អាយ​ភី​ឡើងវិញ (Reset IP​) បាន​ច្រើនដង​នោះ​ទើប​ជា​ការ​ប្រសើរ។ បើ​អ្នកបង្កើត​គណនី​ហ្វេសប៊ុក​ថ្មី នៅ​លើ​កម្មវិធី Chrome សូម​ជៀស​ឱ្យ​នូវ​ដំណាក់កាល​ទាំង៤ដែល​ត្រូវ​ឆ្លងកាត់​ដូច​ខាងក្រោម៖ CP (checkpoint​) តាំងពី​ពេល​ចាប់ផ្តើម​បង្កើត​ភ្លាម ដែល​មិន​អាច​ប្រើ​បាន​ បង្កើត​ភ្លាម​បិត (Disable​) ភ្លាម​ បង្កើត​ហើយ​ផ្ទៀងផ្ទាត់ (Verify​) ភ្លាម CP ឬ Disable ភ្លាម​ បំពេញ​ព័ត៌មាន​រួច​ទុកចោល មិនទាន់​បាន​លេង​ផង​ក៏​ខូច​ដែរ​ សកម្មភាព (Activity​)…

Read More