1. Home
  2. GeForce

Tag: GeForce

អ្នកលេង​ហ្គេម​គួរតែ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ភាព​ចន្លោះប្រហោង​របស់​កម្មវិធី​សម្រាប់​បន្ទះ​ឈី​បវីដេអូ​

អ្នកលេង​ហ្គេម​គួរតែ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ភាព​ចន្លោះប្រហោង​របស់​កម្មវិធី​សម្រាប់​បន្ទះ​ឈី​បវីដេអូ​

កាលពីថ្មីៗ​នេះ Nvidia ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​បវីដេអូ (Graphics Processing Units​-GPUs​) សម្រាប់​កុំព្យូទ័រ​ដ៏​ល្បី​មួយ​នោះ​បាន​ធ្វើការ​កែសម្រួល​កម្មវិធី​ចំនួន១៦ ដែល​អាច​ឱ្យ​ជនអនាមិក​ធ្វើការ​វាយប្រហារ​ប្រភេទ DoS ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​គាំង​ឈប់​ដំណើរការ ឬ​ពួក​គេ​អាច​ធ្វើការ​កែប្រែ ឬលួច​ទាញ​យក​ទិន្នន័យ​សំ​ខាន់​ៗពី​ក្នុង​កុំព្យូទ័រ​បាន​ទៀតផង។ កម្មវិធី​ដែល​មាន​ភាព​ចន្លោះប្រហោង​នេះ​គឺជា​កម្មវិធី​សម្រាប់​បន្ទះ​ឈី​បវីដេអូ​ដែលគេ​ហៅថា GPU Display Driver ហើយ​មុខងារ​របស់​វា​គឺ​ដើម្បី​ឱ្យ​កុំព្យូទ័រ​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​បន្ទះ​ឈី​បវីដេអូ​ដែល​អ្នកប្រើ​ប្រាស់​បាន​ដាក់​បន្ថែម។ នេះ​ជា​លើកទីមួយ​សម្រាប់​ឆ្នាំ ២០២១ ដែល​ក្រុមហ៊ុន Nvidia បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ហើយ​ភាគច្រើន​សម្រាប់​តែ​កុំព្យូទ័រ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Windows និង Linux។ កាលពី​ឆ្នាំ​កន្លងទៅ​ក្រុមហ៊ុន​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី​មួយចំនួន​មាន​ដូចជា​កម្មវិធី GeForce Experience និង​កម្មវិធី GeForce Now ជាដើម។ សម្រាប់​ព័ត៌មាន​លម្អិត លោកអ្នក​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្ទាល់​តាម​តំណ​ភ្ជាប់​ដូច​ខាងក្រោម៖…

Read More