1. Home
  2. MacBook

Tag: MacBook

ជនខិលខូច​មិន​ចាំ​យូរ​ទេ​ក្នុង​ការបង្កើត​កម្មវិធី​មេរោគ សម្រាប់​វាយលុក​កុំព្យូទ័រ Apple MacBook ដែល​ប្រើ​ប្រូ​សេ​សស័រ (Processor​) M1

ជនខិលខូច​មិន​ចាំ​យូរ​ទេ​ក្នុង​ការបង្កើត​កម្មវិធី​មេរោគ សម្រាប់​វាយលុក​កុំព្យូទ័រ Apple MacBook ដែល​ប្រើ​ប្រូ​សេ​សស័រ (Processor​) M1

​កាលពី​ប៉ុន្មាន​ខែមុន​ក្រុមហ៊ុន Apple បាន​ចាប់ផ្ដើម​ដាក់​លក់​កុំព្យូទ័រ​ដែល​មាន​ប្រូ​សេ​សស័រ M1 ដែល​ក្រុមហ៊ុន​បាន​បង្កើត ដោយ​ប្រើ​បច្ចេកវិទ្យា​ស្រដៀងគ្នា​ទៅ​នឹង​ប្រូ​សេ​សស័​រដែ​លមា​ននៅ​ក្នុង​ទូរសព្ទ iPhone ដែរ​នោះ។ ប្រូ​សេ​សស័រ គឺជា​បន្ទះ​ឈីប (Chips​) ដែល​មានមុខ​ងារ​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងមូល ហើយដែល​យើង​ចូលចិត្ត​ហៅ​វា​ថា​ជា​ខួរក្បាល​របស់​កុំព្យូទ័រ។ ប្រូ​សេ​សស័រ M1 ថ្មីនេះ​មិន​ទាមទារ​ប្រើប្រាស់​ថាមពល​ច្រើន​ហើយ​ថែមទាំង​មាន​ល្បឿន​លឿន​ប្រសិនបើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រូ​សេ​សស័​រដែ​លយើង​ធ្លាប់​ឃើញ​ពីមុន​មក ប៉ុន្តែ​វា​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ធ្វើការ​ផ្លាស់ប្ដូរ​កូដ​ដើម្បី​អាច​ប្រើជា​មួយ​នឹង​ប្រូ​សេ​សស័​រថ្មី​នេះ។ ទោះជាយ៉ាងណា​ក្ដី ក្នុង​ពេល​ថ្មី​ៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​បាន​រក​ឃើញ​កម្មវិធី​មេរោគ​សម្រាប់​វាយលុក​ចូលក្នុង​កុំព្យូទ័រ​ប្រភេទ​ថ្មីនេះ​រួចមក​ហើយ​ដែរ។ មេរោគ​ថ្មីនេះ​គឺជា​កម្មវិធី​បន្ថែម (Extension​) សម្រាប់​កម្មវិធី Safari ដែល​មានឈ្មោះ​ថា GoSearch22 ហើយ​វា​គឺជា​មេរោគ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ប្រូ​សេ​សស័រ Intel x86។ មេរោគ​នេះ​អាច​ទាញ​យក​ទិន្នន័យ​អ្នកប្រើ​ប្រាស់ និង​បង្ហាញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា ក្រុម​ជនខិលខូច​អាច​បន្ថែម​មុខងារ​ដែល​គ្រោះថ្នាក់​ជាង​នេះ​ក្នុង​ពេល​អនាគត។ ក្រុម​អ្នកស្រាវជ្រាវ​ក៏​ពុំ​បានដឹង​ទេ​ថា តើ​ហេតុអ្វីបានជា​ក្រុមហ៊ុន Apple…

Read More