1. Home
  2. Telegram

Tag: Telegram

តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram

តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram

កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​អាច​ជួយការ​ពារ​ទិន្នន័យ​និង​ឯកសារ​សំ​ខាន់​ៗរបស់​អ្នកប្រើ​ប្រាស់ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ប្រើ​មុខងារ Secret Chat ដែល​មាន​ជាមួយនឹង​កម្មវិធី​នេះ។ ជាមួយនឹង​មុខងារ Secret Chat ក្រុមហ៊ុន Telegram បាន​ប្រើ​ប្រព័ន្ធ End​-to​-end encryption ដែល​សូម្បីតែ​ក្រុមហ៊ុន​ក៏​មិន​អាច​មើលឃើញ​ទិន្នន័យ​ដែល​លោកអ្នក​បាន​ផ្ញើ។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ផ្ញើ​ឯកសារ ឈ្មោះ​គណនី ឬលេខសម្ងាត់​ដែល​លោកអ្នក​មិន​ចង់ឱ្យ​មានការ​បែកធ្លាយ​នោះ​លោកអ្នក​គួរតែ​ប្រើ​មុខងារ​នេះ។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ល្អ​ប្រសើរ​នោះ​គឺ​ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ដែល​អាច​ឱ្យ​លោកអ្នក​កំណត់​រយៈពេល​ ដើម្បី​លុប​សារ​ទាំងនោះ​ចោល​ដោយ​ស្វ័យប្រវត្តិ​បាន​ទៀតផង។ លោកអ្នក​អាច​ប្រើ​មុខងារ​បន្ថែម​នេះ​នៅពេល​ដែល​លោកអ្នក​មិន​ចង់ឱ្យ​ព័ត៌មាន ដូចជា​លេខសម្ងាត់​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ទូរសព្ទ​របស់​អ្នកទទួល​ក្នុងរយៈពេល​យូរ ដើម្បី​ចៀសវាង​ការ​បែកធ្លាយ​ព័ត៌មាន​នៅពេល​ដែល​ទូរសព្ទ​របស់​អ្នកទទួល​ត្រូវ​បាន​បាត់ ឬនៅ​ពេល​មាន​ជន​ទីបី​ចូល​ប្រើ​ទូរសព្ទ​នោះ។ សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរសព្ទ iPhone លោកអ្នក​អាច​ចូល​ទៅ​ប្រើ​មុខងារ​នេះ​ដូច​ខាងក្រោម៖ បើក​កម្មវិធី Telegram > ជ្រើសរើស​អ្នក​ដែល​លោកអ្នក​ចង់​ផ្ញើ​សារ​ពី​ក្នុង Contacts​ ចុច​លើ​ឈ្មោះ​ឬរូបភាព​ប្រូ​ហ្វា​លរបស់​អ្នកទទួល…

Read More
សូម​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការប្រើ​ប្រាស់​មុខងារ “People Nearby​” របស់​កម្មវិធី Telegram

សូម​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការប្រើ​ប្រាស់​មុខងារ “People Nearby​” របស់​កម្មវិធី Telegram

​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ការចែកចាយ ព័ត៌មាន​ឬដែលគេ​ហៅ​តាម​ភាសាអង់គ្លេស​ថា​ស៊ែ​រនោះ (Share​) កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស ប៉ុន្តែ​ភាព​ងាយស្រួល​នេះ​ក៏​បង្ក​ឱ្យ​មានផល​វិ​បា​កផ្សេង​ៗទៀត​ដូចជា​ការចែកចាយ​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សង្គម ឬការចែកចាយ​ព័ត៌មាន​និង​ទីតាំង​ផ្ទាល់ខ្លួន​ដែល​អាច​ឱ្យ​ជនខិលខូច​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ប្រើប្រាស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ទៅវិញ។ ជាឧទាហរណ៍​នៅ​ពេល​ថ្មី​ៗនេះ អ្នកស្រាវជ្រាវ​សុវត្ថិភាព​បច្ចេកវិទ្យា​លោក Ahmed Hassan បាន​បង្ហាញ​ពី​ភាព​គ្រោះថ្នាក់​ក្នុង​ការប្រើ​ប្រាស់​មុខងារ “People Nearby​” របស់​កម្មវិធី​ទំនាក់ទំនង​សង្គម Telegram ដែល​អាច​ឱ្យ​ជនខិលខូច​ដឹងពី​ទីតាំង​ពិតប្រាកដ​របស់​លោកអ្នក​បាន។ លោក​បាន​បញ្ជាក់​ថា “ប្រសិនបើ​លោកអ្នក​បើក​ប្រើ​មុខងារ​នេះ គឺ​វា​ដូចគ្នានឹង​លោកអ្នក​ផ្សព្វផ្សាយ​អាសយដ្ឋាន​ឬទីតាំង​របស់​លោកអ្នក​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហើយ​អ្នកប្រើ​ប្រាស់​ភាគច្រើន​ពុំ​បានដឹង​អំពី​បញ្ហា​នេះ​ទេ​”។ សម្រាប់​លោកអ្នក​ដែល​ពុំ​ដែល​ស្គាល់​ឬប្រើ​មុខងារ “People Nearby​” នោះ មុខងារ​នេះ​គឺ​ដើម្បី​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​អ្នកប្រើ​ប្រាស់​ដទៃទៀត​ដែល​នៅ​ក្បែរ​ខ្លួន ឬដើម្បី​ស្វែងរក​ការពិភាក្សា​ជា​ក្រុម ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​របស់​លោកអ្នក​នាយកដ្ឋាន​សូម​ឱ្យ​លោកអ្នក​គួរតែ​បិទ​ការប្រើ​ប្រាស់​មុខងារ​នេះ​ប្រសិនបើ​ពុំ​មានការ​ចាំបាច់។ គួរ​រំឭក​ផង​ដែរ​ថា​នាយកដ្ឋាន​ធ្លាប់​បាន​ធ្វើការ​ណែនាំ​អ្នកប្រើ​ប្រាស់​រួចមក​ហើយ ឱ្យ​បិទមុខ​ងារ​តាមដាន​ទីតាំង​ជាមួយ​កម្មវិធី​ណា​ដែល​ពុំ​មានការ​ចាំបាច់ក្នុង​ការ​បញ្ជាក់​ទីតាំង។ ម្យ៉ាងវិញទៀត​សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់​ទូរសព្ទ iPhone ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS…

Read More