1. Home
  2. TikTok

Tag: TikTok

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ប្រកាសឱ្យអ្នកលេង Tik Tok បញ្ឈប់សកម្មភាពអសីលធម៌

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ប្រកាសឱ្យអ្នកលេង Tik Tok បញ្ឈប់សកម្មភាពអសីលធម៌

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​របស់ក្រ​សួង​មហាផ្ទៃ បាន​ប្រកាស​ថា កម្មវិធី​កម្សាន្ត TikTok គឺជា​កម្មវិធី​វីដេអូ​ខ្លី​ៗ ដែល​កំពុងពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា។ ដើម្បី​ទទួល​បានការ​ទាក់ទាញ​អ្នកទស្សនា អ្នកប្រើ​ប្រាស់​កម្មវិធី TikTok ព្យាយាម​បង្កើត​នូវ​វីដេអូ​ត្រាប់​សំឡេង ឬការ​បញ្ចេញ​ការ​វិការ​កំប្លែង។ល។ សេចក្ដីប្រកាស​បន្ត​ថា កន្លងមក ក្រុមការងារ​សង្កេតឃើញ​ថា បងប្អូន​មួយចំនួន​បាន​ប្រើប្រាស់​កម្មវិធី​នេះ ប្រាស់​ចាក​ពី​ក្រមសីលធម៌​សង្គម ឬច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា៖  បង្កើត​វីដេអូ​បង្ហាញ​កាយវិការ ឬរូបភាព​អាសអាភាស  បង្កើត​វិ​ដែ​អូ​ជាមួយ​កាយវិការ ឬពាក្យ​ពេចន៍​អសីលធម៌  បង្កើត​វីដេអូ​ក្នុង​គោលបំណង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កិត្តិយស​អ្នកដទៃ ឬបង្ក​ឱ្យ​មាន​ចលាចល​សង្គម។ អាស្រ័យហេតុ​នេះ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា នៃ​អគ្គលេខាធិការ​ដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាស​ក្រើនរំលឹក​ដល់​អ្នកលេង​កម្មវិធី​បណ្ដាញ​សង្គម TikTok មេត្តា​បញ្ឈប់​សកម្មភាព​ខុសឆ្គង ដូច​បាន​រៀបរាប់​ខាងលើ ព្រោះ​ទង្វើ​ទាំងនេះ អាច​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ជនល្មើស​នៃ​បទល្មើស​ណាមួយ…

Read More