1. Home
  2. Web tracking

Tag: Web tracking

មុខងារ Total Cookie Protection ថ្មី​សម្រាប់​កម្មវិធី Firefox សំដៅ​បញ្ឈប់​ការ​តាមដាន​របស់​ក្រុមហ៊ុន​ទៅលើ​អ្នកប្រើ​ប្រាស់​វេ​បសាយ​

មុខងារ Total Cookie Protection ថ្មី​សម្រាប់​កម្មវិធី Firefox សំដៅ​បញ្ឈប់​ការ​តាមដាន​របស់​ក្រុមហ៊ុន​ទៅលើ​អ្នកប្រើ​ប្រាស់​វេ​បសាយ​

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​តាមដាន​របស់​ក្រុមហ៊ុន​ទៅលើ​អ្នកប្រើ​ប្រាស់​វេ​បសាយ (Web tracking​) ក្រុមហ៊ុន Mozilla បាន​បញ្ចេញ​កម្មវិធី Firefox ជំនាន់​ថ្មី​ដែល​មាន​បន្ថែម​មុខងារ Total Cookie Protection។ បើ​តាម​ការ​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន Mozilla បានឱ្យ​ដឹង​ថា មុខងារ​ថ្មីនេះ​កម្មវិធី Firefox នឹង​រក្សាទុក​ឃុក​ឃី (Cookies​) របស់​វេ​បសាយ​នី​មួយ​ៗដាច់ដោយឡែក​ពីគ្នា។ ការ​ធ្វើបែប​នេះ ​គឺ​ដើម្បី​កុំឱ្យ​ឃុក​ឃី​ពី​គេហទំព័រ​មួយ​អាច​ចូល​ទៅ​ទាញ​យក​ទិន្នន័យ ឬផ្ដល់​ទិន្នន័យ​ទៅ​ឱ្យ​ឃុក​ឃី​របស់​គេហទំព័រ​មួយទៀត ដែល​ការ​តាមដាន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព័ត៌មាន​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់។ គួរ​រំឮក​ផង​ដែរ​ថា កាលពី​ដំបូង​ឃុក​ឃី (Cookies​) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សំគាល់​កុំព្យូទ័រ​របស់​អ្នកប្រើ​ប្រាស់ នៅពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​គេហទំព័រ​ណាមួយ និង​ដើម្បី​រក្សាទុក​ទិន្នន័យ​មួយចំនួន​ដូចជា ឈ្មោះ​វេ​បសាយ​ដែល​លោកអ្នក​បាន​ចូល​មើល​ដើម្បី​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​វេ​បសាយ​កាន់តែ​ងាយស្រួល ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ជាច្រើន​បាន​ប្រើ​ឃុក​ឃី​នេះ​ដើម្បី​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅវិញ។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​មិន​ចង់ឱ្យ​មានការ​រក្សាទុក ទិន្នន័យ​របស់​វេ​បសាយ​ដែល​លោកអ្នក​បាន​ចូល​ទៅ​មើល​នៅក្នុង​កុំព្យូទ័រ​ឬទូរសព្ទ…

Read More