1. Home
  2. WhatsApp

Tag: WhatsApp

តើមាន​អ្វី​កើតឡើង​ទៅលើ​គណនី WhatsApp របស់​លោកអ្នក នៅពេល​ដែល​លោកអ្នក​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​ក្រុមហ៊ុន​?

តើមាន​អ្វី​កើតឡើង​ទៅលើ​គណនី WhatsApp របស់​លោកអ្នក នៅពេល​ដែល​លោកអ្នក​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​ក្រុមហ៊ុន​?

កាលពី​ពេល​ថ្មី​ៗនេះ អ្នកប្រើ​ប្រាស់​មួយចំនួន​បាន​ទទួល​អុី​មែ​លទាក់ទង​នឹង​លក្ខខណ្ឌ​ថ្មី របស់​កម្មវិធី WhatsApp ដែល​អ្នកប្រើ​ប្រាស់​ត្រូវតែ​ឯកភាព​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែឧសភា​ខាងមុខ ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​បាន។ ក្រុមហ៊ុន​បាន​បញ្ជាក់​នៅ​ក្នុង​អុី​មែ​លនេះ​ថា ប្រសិនបើ​អ្នកប្រើ​ប្រាស់​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​នោះ ក្រុមហ៊ុន​នឹង​បិទ​មិន​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ទទួល និង​អាន​សារបាន ប៉ុន្តែ​ពួក​គេ​អាច​បន្ត​ទទួលការ​ហៅ​ចូល​មួយ​រយៈ​តូច ហើយ​ប្រសិនបើ​គណនី​ណា​មិន​មានដំណើរ​ការ​ក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុន​និង​បិទ​គណនី​ទាំងនោះ​ចោល។ កាលពីដើម​ខែមុន​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ថ្មី​សម្រាប់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នកប្រើ​ប្រាស់​ទាំងអស់​ត្រូវតែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​របស់​ពួក​គេ មាន​ដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជី​អាសយដ្ឋាន លេខសំគាល់​អាសយដ្ឋាន​ទីតាំង (IP address​) និង​ទិន្នន័យ​របស់​មាស​ប្រើប្រាស់​មួយចំនួន​ទៀត​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក ជាង​នេះ​ទៅទៀត​ក្រុមហ៊ុន​ក៏អាច​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នេះ​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ ទាក់ទង​នឹង​ការ​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ប៉ះពាល់​សារ​ដែល​ផ្ញើរ​រវាង​អ្នកប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​វិញ ទិន្នន័យ​នៅក្នុង​សារ​ទាំងនោះ​អាច​ត្រូវ​បាន​ចែករំលែក​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ធ្វើការវិភាគ​និង​កំណត់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕

Read More