1. Home
  2. Wireless Charging

Tag: Wireless Charging

Xiaomi បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ (Remote Charging​)

Xiaomi បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ (Remote Charging​)

ដោយសារតែ​មានការ​ប្រលង​ប្រជែង​គ្នា​ខ្លាំង​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​រវាង​ក្រុមហ៊ុន បាន​ធ្វើ​ឱ្យ​ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា កាន់តែ​មានសន្ទុះ​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដូចជា​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi បាន​បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ​បាន រហូតដល់​ទៅ៤ម៉ែត្រ ហើយ​ទូរសព្ទ​នី​មួយ​ៗនឹង​ទទួល​បាន​កម្លាំង​សាក 5W។ ទោះបីជា​ការ​ផ្ដល់​កម្លាំង​សាក​ត្រឹមតែ 5W វា​មិន​អាច​បញ្ចូល​ថ្ម​បាន​លឿន​នោះ​ទេ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​តាមរយៈ​ខ្សែ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​ក៏​មិនយឺត​ពេក​នោះ​ដែរ។ Mi Air Charge គឺជា​ឈ្មោះ​ដែល​ក្រុមហ៊ុន​បាន​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ​ឧបករណ៍​ថ្មីនេះ ហើយ​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ផង​ដែរ​ថា បច្ចេកវិទ្យា​នេះ​គឺ​មិនមែន​ជា​ការស្រមើស្រមៃ​នោះ​ទេ ដែល​នេះ​អាច​មានន័យថា​បច្ចេកវិទ្យា​នេះ​នឹង​មាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ពេល​អនាគ​តឆាប់​ៗនេះ។ ជាង​នេះ​ទៅទៀត​ក្រុមហ៊ុន​ក៏​មានបំណង​ធ្វើ​ឱ្យ​ឧបករណ៍​សាក​ថ្ម​នេះ​អាច​ប្រើ​បាន​ជាមួយនឹង​នាឡិកា​វៃឆ្លាត និង​ធុង​ប៉ាស់​យួរដៃ (Speaker​) បាន​ទៀតផង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​នា​ពេល​បច្ចុប្បន្ន​យើង​បានឃើញ​ពី​បច្ចេកវិទ្យា​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ជាច្រើន​ប្រភេទ​ដោយ​មិន​ចាំបាច់​ភ្ជាប់​ខ្សែ (Wireless​) ប៉ុន្តែ​វា​នៅតែ​តម្រូវ​ឱ្យ​យើង​ដាក់​ទូរសព្ទ​ជាប់នឹង​ឧបករណ៍​ឆ្នាំង​សាក​នោះ​ដដែល ដើម្បី​អាច​បញ្ចូល​ថ្ម​បាន​៕

Read More