1. Home
  2. បច្ចេកទេសថ្មីៗ

Category: បច្ចេកទេសថ្មីៗ

តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram

តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram

កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​អាច​ជួយការ​ពារ​ទិន្នន័យ​និង​ឯកសារ​សំ​ខាន់​ៗរបស់​អ្នកប្រើ​ប្រាស់ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ប្រើ​មុខងារ Secret Chat ដែល​មាន​ជាមួយនឹង​កម្មវិធី​នេះ។ ជាមួយនឹង​មុខងារ Secret Chat ក្រុមហ៊ុន Telegram បាន​ប្រើ​ប្រព័ន្ធ End​-to​-end encryption ដែល​សូម្បីតែ​ក្រុមហ៊ុន​ក៏​មិន​អាច​មើលឃើញ​ទិន្នន័យ​ដែល​លោកអ្នក​បាន​ផ្ញើ។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ផ្ញើ​ឯកសារ ឈ្មោះ​គណនី ឬលេខសម្ងាត់​ដែល​លោកអ្នក​មិន​ចង់ឱ្យ​មានការ​បែកធ្លាយ​នោះ​លោកអ្នក​គួរតែ​ប្រើ​មុខងារ​នេះ។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ល្អ​ប្រសើរ​នោះ​គឺ​ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ដែល​អាច​ឱ្យ​លោកអ្នក​កំណត់​រយៈពេល​ ដើម្បី​លុប​សារ​ទាំងនោះ​ចោល​ដោយ​ស្វ័យប្រវត្តិ​បាន​ទៀតផង។ លោកអ្នក​អាច​ប្រើ​មុខងារ​បន្ថែម​នេះ​នៅពេល​ដែល​លោកអ្នក​មិន​ចង់ឱ្យ​ព័ត៌មាន ដូចជា​លេខសម្ងាត់​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ទូរសព្ទ​របស់​អ្នកទទួល​ក្នុងរយៈពេល​យូរ ដើម្បី​ចៀសវាង​ការ​បែកធ្លាយ​ព័ត៌មាន​នៅពេល​ដែល​ទូរសព្ទ​របស់​អ្នកទទួល​ត្រូវ​បាន​បាត់ ឬនៅ​ពេល​មាន​ជន​ទីបី​ចូល​ប្រើ​ទូរសព្ទ​នោះ។ សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរសព្ទ iPhone លោកអ្នក​អាច​ចូល​ទៅ​ប្រើ​មុខងារ​នេះ​ដូច​ខាងក្រោម៖ បើក​កម្មវិធី Telegram > ជ្រើសរើស​អ្នក​ដែល​លោកអ្នក​ចង់​ផ្ញើ​សារ​ពី​ក្នុង Contacts​ ចុច​លើ​ឈ្មោះ​ឬរូបភាព​ប្រូ​ហ្វា​លរបស់​អ្នកទទួល…

Read More
របៀប​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់ iOS និង​បញ្ហា​ប្រឈម​ចំពោះ​អ្នកប្រើ iOS ចាស់​

របៀប​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់ iOS និង​បញ្ហា​ប្រឈម​ចំពោះ​អ្នកប្រើ iOS ចាស់​

កាលពី​ថ្ងៃអាទិត្យ ចុងខែ​កុម្ភៈ​កន្លង Tool Jailbreak ដ៏​ពេញនិយម “unc0ver​“ បាន​បញ្ចេញ​កំណែ​បច្ចុប្បន្នភាព​ចុងក្រោយ​របស់​ខ្លួន ជំនាន់ v6.0.0 សម្រាប់​អ្នកប្រើ​ទូរសព្ទ iPhone។ unc0ver v6.0.0 អាច jailbreak ចំពោះ iPhone ប្រើ iOS ជំនាន់​ទាប ចាប់ពី iOS 12.4.9 ដល់ 12.5.1 ពី iOS 13.5.1 ដល់ 13.7 និង iOS ជំនាន់​ចុងក្រោយ 14.0 ដល់…

Read More
មើល​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេសប៊ុក​ថ្មី​ទាំង​មុន និង​ក្រោយពេល​បង្កើត​រួច

មើល​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេសប៊ុក​ថ្មី​ទាំង​មុន និង​ក្រោយពេល​បង្កើត​រួច

IP (internet protocol​) ដើរតួ​នាទី​យ៉ាង​សំខាន់​ជាមួយ​ការ​បើក​គេហទំព័រ​មួយចំនួន ជាពិសេស​ជាមួយនឹង​ហ្វេសប៊ុក​តែម្ដង។ បើ​អ្នក​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​បាន​ច្រើន ហើយ​មានគុណ​ភាព និង​មានប្រសិទ្ធភាព​ល្អ សូម​ជ្រើសរើស​យក​អ៊ី​នធើ​ណែ​តប្រភេទ​ណា​ដែល​អ្នក​អាច​ស្នើសុំ ឬកំណត់​អាយ​ភី​ឡើងវិញ (Reset IP​) បាន​ច្រើនដង​នោះ​ទើប​ជា​ការ​ប្រសើរ។ បើ​អ្នកបង្កើត​គណនី​ហ្វេសប៊ុក​ថ្មី នៅ​លើ​កម្មវិធី Chrome សូម​ជៀស​ឱ្យ​នូវ​ដំណាក់កាល​ទាំង៤ដែល​ត្រូវ​ឆ្លងកាត់​ដូច​ខាងក្រោម៖ CP (checkpoint​) តាំងពី​ពេល​ចាប់ផ្តើម​បង្កើត​ភ្លាម ដែល​មិន​អាច​ប្រើ​បាន​ បង្កើត​ភ្លាម​បិត (Disable​) ភ្លាម​ បង្កើត​ហើយ​ផ្ទៀងផ្ទាត់ (Verify​) ភ្លាម CP ឬ Disable ភ្លាម​ បំពេញ​ព័ត៌មាន​រួច​ទុកចោល មិនទាន់​បាន​លេង​ផង​ក៏​ខូច​ដែរ​ សកម្មភាព (Activity​)…

Read More