មើល​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេសប៊ុក​ថ្មី​ទាំង​មុន និង​ក្រោយពេល​បង្កើត​រួច


IP (internet protocol​) ដើរតួ​នាទី​យ៉ាង​សំខាន់​ជាមួយ​ការ​បើក​គេហទំព័រ​មួយចំនួន ជាពិសេស​ជាមួយនឹង​ហ្វេសប៊ុក​តែម្ដង។ បើ​អ្នក​ចង់​បង្កើត​គណនី​ហ្វេសប៊ុក​បាន​ច្រើន ហើយ​មានគុណ​ភាព និង​មានប្រសិទ្ធភាព​ល្អ សូម​ជ្រើសរើស​យក​អ៊ី​នធើ​ណែ​តប្រភេទ​ណា​ដែល​អ្នក​អាច​ស្នើសុំ ឬកំណត់​អាយ​ភី​ឡើងវិញ (Reset IP​) បាន​ច្រើនដង​នោះ​ទើប​ជា​ការ​ប្រសើរ។

បើ​អ្នកបង្កើត​គណនី​ហ្វេសប៊ុក​ថ្មី នៅ​លើ​កម្មវិធី Chrome សូម​ជៀស​ឱ្យ​នូវ​ដំណាក់កាល​ទាំង៤ដែល​ត្រូវ​ឆ្លងកាត់​ដូច​ខាងក្រោម៖

  1. CP (checkpoint​) តាំងពី​ពេល​ចាប់ផ្តើម​បង្កើត​ភ្លាម ដែល​មិន​អាច​ប្រើ​បាន​
  2. បង្កើត​ភ្លាម​បិត (Disable​) ភ្លាម​
  3. បង្កើត​ហើយ​ផ្ទៀងផ្ទាត់ (Verify​) ភ្លាម CP ឬ Disable ភ្លាម​
  4. បំពេញ​ព័ត៌មាន​រួច​ទុកចោល មិនទាន់​បាន​លេង​ផង​ក៏​ខូច​ដែរ​

សកម្មភាព (Activity​) ជាមួយ​គណនី​ហ្វេសប៊ុក​ក៏​ជា​បញ្ហា​ធំៗ​មួយ​ដែរ។ ខាងក្រោម​នេះ​ជាសកម្ម​ភាព​មួយចំនួន​រួមមាន៖

  1. ចូល​ចេញ​(Login​, log out​) ច្រើនដង​ពេក​អាច​លើស​ពី ៦-៧ ឡើង​ទៅ​
  2. ប្រើ​អ៊ី​នធើ​ណែ​តជា​ប្រភេទ Wifi ច្រើន​កន្លែង​ពេក​
  3. Post ឬ Share ក្នុង Timeline ឬ Group ច្រើនជ្រុល​
  4. Invite to like page ឬ join group ច្រើនជ្រុល​
  5. Post contents ខុស​គោលការណ៍ ដូចជា​មាន​ឈាម រឿង​សា​ហាវ​ៗជាដើម ដែល​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកមើល ឬច្រើនជ្រុល​

ដូច្នេះ​អាយ​ភី​ក្នុង​កម្មវិធី Chrome និង​ជាមួយ​សកម្មភាព​នៅ​លើ​គណនី​ទាំង៥នេះ គឺជា​បញ្ហា​ធំ​មួយ​ក្នុង​ការបង្កើត​គណនី​ហ្វេសប៊ុក​ថ្មី និង​ដំណាក់កាល​បន្ទាប់ពី​បង្កើត​រួច​៕

Cake Php

Read Previous

សូម​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការប្រើ​ប្រាស់​មុខងារ “People Nearby​” របស់​កម្មវិធី Telegram

Read Next

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទ​គណនី​ទាំងអស់​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​