របៀប​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់ iOS និង​បញ្ហា​ប្រឈម​ចំពោះ​អ្នកប្រើ iOS ចាស់​


កាលពី​ថ្ងៃអាទិត្យ ចុងខែ​កុម្ភៈ​កន្លង Tool Jailbreak ដ៏​ពេញនិយម “unc0ver​“ បាន​បញ្ចេញ​កំណែ​បច្ចុប្បន្នភាព​ចុងក្រោយ​របស់​ខ្លួន ជំនាន់ v6.0.0 សម្រាប់​អ្នកប្រើ​ទូរសព្ទ iPhone។

unc0ver v6.0.0 អាច jailbreak ចំពោះ iPhone ប្រើ iOS ជំនាន់​ទាប ចាប់ពី iOS 12.4.9 ដល់ 12.5.1 ពី iOS 13.5.1 ដល់ 13.7 និង iOS ជំនាន់​ចុងក្រោយ 14.0 ដល់ 14.3។

ទោះ​យ៉ាងណា ដំណឹង tool jailbreak ថ្មីនេះ កាន់តែ​បញ្ជាក់​ច្បាស់​ថា អ្នកប្រើ iOS 14.3 និង​ជំនាន់​ក្រោម​នេះ កាន់តែ​លែង​សុវត្ថិភាព​ទៅ​ហើយ ព្រោះ​ប្រព័ន្ធ​ប្រតិបត្តិ​ទាំងនេះ​ត្រូវ​បាន​បំបែក​ដោយ​អ្នក jailbreakហើយ។ ដូច្នេះ​អ្នកប្រើ iPhone គ្រប់រូប​គប្បី​ធ្វើ​បច្ចុប្បន្នភាព​ទៅ iOS 14.4 ដើម្បី​ចៀសឆ្ងាយ​ពី​អ្នក​វាយប្រហារ​ដោយ​ប្រការ​ណាមួយ។

របៀប​ធ្វើ​បច្ចុប្បន្នភាព ចូល​ទៅកាន់​កម្មវិធី Setting > General > Software Update និង​ទាញ​យក​ការ​ធ្វើ​បច្ចុប្បន្នភាព និង​ដំឡើង​ជាការស្រេច។

គួរ​បញ្ជាក់​ថា មុន​អ្នក​អភិវឌ្ឍ​កម្មវិធី Pwn20wnd បាន​បញ្ចេញ tool jailbreak ខាងលើ ងាក​ទៅ​ចុងខែ​មករា​កន្លងមក Apple ក៏បាន​ប្រកាស​គ្រោះថ្នាក់​របស់ iOS 14.3 ផង​ដែរ។

ដោយ​វា​អាច​ឱ្យ​អ្នក​វាយប្រហារ (Hacker​) អាច​ជ្រៀតចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 14.3 និង iOS ជំ​នាន់​ចាស់​ៗរបស់​ខ្លួន​បាន។ ហើយ​ពួក​គេ​បាន​បញ្ចេញ​កំណែ​ចុងក្រោយ iOS 14.4 ជាបន្ទាន់​នៅពេល​នោះ​ដើម្បី​ដោះ​ស្រាយ​បបញ្ហា​ផង​ដែរ​៕

New ‘unc0ver’ Tool Can Jailbreak All iPhone Models Running iOS 11.0 – 14.3

Cake Php

Read Previous

ក្រុមហ៊ុន Mastercard សហការ​ជាមួយនឹង Samsung ដើម្បី​ប្រើ​ទិន្នន័យ​ជីវមាត្រ (Biometrics​) ជាមួយ​ប័ណ្ណឥណទាន​

Read Next

កម្មវិធី Android ចំនួន៨ត្រូវ​បាន​រក​ឃើញថា មាន​បង្កប់​ជាមួយ​កម្មវិធី​មេរោគ AlienBot Banker និង MRAT​