តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram


កម្មវិធី Telegram គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​អាច​ជួយការ​ពារ​ទិន្នន័យ​និង​ឯកសារ​សំ​ខាន់​ៗរបស់​អ្នកប្រើ​ប្រាស់ ជាពិសេស​នៅពេល​ដែល​លោកអ្នក​ប្រើ​មុខងារ Secret Chat ដែល​មាន​ជាមួយនឹង​កម្មវិធី​នេះ។

ជាមួយនឹង​មុខងារ Secret Chat ក្រុមហ៊ុន Telegram បាន​ប្រើ​ប្រព័ន្ធ End​-to​-end encryption ដែល​សូម្បីតែ​ក្រុមហ៊ុន​ក៏​មិន​អាច​មើលឃើញ​ទិន្នន័យ​ដែល​លោកអ្នក​បាន​ផ្ញើ។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ផ្ញើ​ឯកសារ ឈ្មោះ​គណនី ឬលេខសម្ងាត់​ដែល​លោកអ្នក​មិន​ចង់ឱ្យ​មានការ​បែកធ្លាយ​នោះ​លោកអ្នក​គួរតែ​ប្រើ​មុខងារ​នេះ។

ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ល្អ​ប្រសើរ​នោះ​គឺ​ក្រុមហ៊ុន​បាន​បន្ថែម​មុខងារ​ដែល​អាច​ឱ្យ​លោកអ្នក​កំណត់​រយៈពេល​ ដើម្បី​លុប​សារ​ទាំងនោះ​ចោល​ដោយ​ស្វ័យប្រវត្តិ​បាន​ទៀតផង។ លោកអ្នក​អាច​ប្រើ​មុខងារ​បន្ថែម​នេះ​នៅពេល​ដែល​លោកអ្នក​មិន​ចង់ឱ្យ​ព័ត៌មាន ដូចជា​លេខសម្ងាត់​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ទូរសព្ទ​របស់​អ្នកទទួល​ក្នុងរយៈពេល​យូរ ដើម្បី​ចៀសវាង​ការ​បែកធ្លាយ​ព័ត៌មាន​នៅពេល​ដែល​ទូរសព្ទ​របស់​អ្នកទទួល​ត្រូវ​បាន​បាត់ ឬនៅ​ពេល​មាន​ជន​ទីបី​ចូល​ប្រើ​ទូរសព្ទ​នោះ។

សម្រាប់​លោកអ្នក​ដែល​ប្រើ​ទូរសព្ទ iPhone លោកអ្នក​អាច​ចូល​ទៅ​ប្រើ​មុខងារ​នេះ​ដូច​ខាងក្រោម៖

  • បើក​កម្មវិធី Telegram > ជ្រើសរើស​អ្នក​ដែល​លោកអ្នក​ចង់​ផ្ញើ​សារ​ពី​ក្នុង Contacts​
  • ចុច​លើ​ឈ្មោះ​ឬរូបភាព​ប្រូ​ហ្វា​លរបស់​អ្នកទទួល
  • ចុច​លើ​ប៊ូតុង More > ជ្រើស​យក Start Secret Chat
  • ចុច​លើ​ប៊ូតុង​រូប​នាឡិកា Timer ដើម្បី​ធ្វើការ​កំណត់​រយៈពេល​


គួរ​បញ្ជាក់​ដែរ​ថា​ជាមួយ​មុខងារ Secret Chat វា​នឹង​ប្រាប់​លោកអ្នក​ផង​ដែរ​ប្រសិនបើ​អ្នកទទួល​បាន​ធ្វើការ​ថត​អេក្រង់ (Screenshot​) នោះ​៕

Cake Php

Read Previous

Google នឹង​ត្រូវ​ប្រឈម​ជាមួយនឹង​រឿងក្ដី​ទាក់ទង​ទៅ​នឹង​ការ​តាមដាន​អ្នកប្រើ​ប្រាស់​ជាមួយ​កម្មវិធី Chrome​

Read Next

កម្មវិធី​ទំនាក់ទំនង​សង្គម Signal ត្រូវ​បាន​បញ្ឈប់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​