1. Home
  2. បច្ចេកវិទ្យា

Category: បច្ចេកវិទ្យា

ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី (Google Maps​) ឡើងវិញ​

ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី (Google Maps​) ឡើងវិញ​

កាលពីដើម​ឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេច​ដក​មុខងារ​ត្រីវិស័យ​ចេញពី​កម្មវិធី​ផែនទី (Google Maps​) ដោយសារតែ​ពួក​គេ​គិតថា​មុខងារ​នេះ​គឺ​មិន​មាន​សារៈសំខាន់ ហើយ​វា​នាំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ការប្រើ​កម្មវិធី​ផែនទី ប៉ុន្តែ​អ្វី​ដែល​មិន​សម​កើតមានឡើង​នោះ គឺ​ក្រុមហ៊ុន​នៅតែ​បន្ត​ដាក់​ឱ្យ​ប្រើ​មុខងារ​នេះ​ជាមួយនឹង​កម្មវិធី Google Maps សម្រាប់​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ទៅវិញ។ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដក​មុខងារ​ត្រីវិស័យ​នោះ​មក អ្នកប្រើ​ប្រាស់​ជាច្រើន​បាន​សំដែង​ការ​មិន​ពេញចិត្ត​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ដែល​ពួក​គេ​ចង់ឱ្យ​ក្រុមហ៊ុន​ដាក់បញ្ចូល​មុខងារ​នេះ​មកវិញ។ ដូច្នេះហើយ​ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី​កាលពី​ម្សិលមិញ​នេះ។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ប្រើ​កម្មវិធី Google Maps ជាមួយ​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ហើយ​លោកអ្នក​ចង់​ប្រើ​មុខងារ​ត្រីវិស័យ​នោះ លោកអ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយ​ទាញ​យក​កម្មវិធី Google Maps ជំនាន់ 10.62​៕

Read More
ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​

មិនថា​លោកអ្នក​កំពុងតែ​ប្រើ​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ឬ iOS នោះ​ទេ គឺ​ទូរសព្ទ​ទាំងនោះ​តែងតែបាន​ប្រមូល​និង​បញ្ជូន​ទិន្នន័យ​របស់​លោកអ្នក ដែល​មាន​ដូចជា ទីតាំង លេខទូរសព្ទ និង​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​បណ្តាញ ឱ្យទៅ​ក្រុមហ៊ុន Google ឬក្រុមហ៊ុន Apple ទោះបីជា​ទូរសព្ទ​ទាំងនោះ​មិន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក៏ដោយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​នោះ​គឺ ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ធ្វើការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ដ៏​ច្រើនលើស​លប់ បើ​ធៀប​ទៅ​នឹង​ការ​ទាញ​យក​ទិន្នន័យ​របស់​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS នេះ​បើ​តាម​ការ​រក​ឃើញ​របស់​លោក Douglas Leith ដែល​ជា​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​មក​ពី​មហាវិទ្យាល័យ Trinity College នៅក្នុង​ប្រទេស​អៀរឡង់។ លោក Leith បានឱ្យ​ដឹង​ថា គ្រាន់តែ​លោកអ្នក​បើក​ទូរសព្ទ​ភ្លាម​ទិន្នន័យ​ចំនួន 1MB ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុមហ៊ុន Google…

Read More
​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ

​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ

ចាប់តាំងពី​ឆ្នាំ២០១៧ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​ប្រើ​កូនសោ​សុវត្ថិភាព ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ប្រព័ន្ធ two​-factor authentications នៅពេល​ដែល​ពួក​គេ​ប្រើ​កុំព្យូទ័រ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ប្រើ​ទូរសព្ទ​វិញ​នោះ ក្រុមហ៊ុន​នឹង​ផ្ញើ​លេខ​កូដ​តាមរយៈ​សារ​ទៅ​លេខទូរសព្ទ​ដែល​មាននៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដើម្បី​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ។ ទោះបីជា​ការប្រើ​លេខ​កូដ​តាមរយៈ​ទូរសព្ទ ជាមួយនឹង​លេខសម្ងាត់​បាន​ធ្វើ​ឱ្យ​ជនខិលខូច​ពិបាក​នឹង​លួចចូល​ទៅ​ក្នុង​គណនី​ហើយ​ក្ដី ប៉ុន្តែ​វា​នៅតែ​មាន​ភាព​ចន្លោះប្រហោង​ក្នុង​ការ​ការពារ​សុវត្ថិភាព ដែល​ជនអនាមិក​អាច​ប្រើ​វិ​ធី​ផ្សេង​ៗ ដើម្បី​លួច​ទទួល​បាន​លេខ​កូដ​ទាំងនោះ។ ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC ជាមួយ​ទូរសព្ទ ដោយ​លោកអ្នក​គ្រាន់តែ​ដាក់​កូនសោ​សុវត្ថិភាព​ដែល​មាន​ប្រព័ន្ធ NFC នៅ​ជិត​ទូរសព្ទ ឬដោត​វា​ទៅ​នឹង​ទូរសព្ទ ដើម្បី​ដោះ​លេខ​កូដ​សុវត្ថិភាព។ ការប្រើ​កូនសោ​សុវត្ថិភាព​សម្រាប់ two​-factor authentications នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វិធីការ​ពារ​ដ៏​ខ្លាំង​បំផុត​ហើយដែល​ក្រុមហ៊ុន Google ទាមទារ​សម្រាប់​ប្រើជា​មួយ​កម្មវិធី​ការពារ​កម្រិតខ្ពស់ (Advanced Protection Program​)។ សម្រាប់​អ្នកប្រើ​ប្រាស់​ធម្មតា​មួយចំនួន​ធំ មិន​ចាំបាច់​ប្រើ​កូនសោ​សុវត្ថិភាព​ក៏បាន​ដែរ ប៉ុន្តែ​ត្រូវ​ប្រើ​លេខសម្ងាត់​ដែល​ពិបាក​នឹង​ស្មាន​ដូចដែល​នាយកដ្ឋាន​បាន​ណែនាំ​រួចមក​ហើយ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទាក់ទង​ទៅ​នឹង​ឯកសារ​សំ​ខាន់​ៗ…

Read More
កម្មវិធី​ទំនាក់ទំនង​សង្គម Signal ត្រូវ​បាន​បញ្ឈប់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​

កម្មវិធី​ទំនាក់ទំនង​សង្គម Signal ត្រូវ​បាន​បញ្ឈប់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​អ្នកប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ចិន​ពុំ​អាច​ប្រើ​កម្មវិធី Signal បាន​ទៀត​ទេ​លើកលែងតែ​ពួក​គេ​ប្រើ virtual private network (VPN​) ទោះបីជា​កម្មវិធី​នេះ​ពុំ​ទាន់​ត្រូវ​បាន​លុបចេញ​ពី App Store នៅក្នុង​ប្រទេស​នេះ​ក៏ដោយ។ កម្មវិធី​នេះ​ត្រូវ​បាន​ទាញ​យក​ចំនួន​ប្រមាណ ៥១ម៉ឺន​ដង​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង​ចំនួន​ប្រមាណ ១០០លាន​ដង​ពី App Store និង Play Store ទូទាំង​ពិភពលោក។ គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី Signal គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដែល​មាន​ប្រព័ន្ធ​អ៊ី​នគ្រីប​សិន (encryption​) ដែល​ក្រុម​អ្នក​អង្គការ និង​អ្នកសារព័ត៌មាន​ចូលចិត្ត​ប្រើ ហើយ​ក្នុង​ពេល​ថ្មី​ៗនេះ​កម្មវិធី Signal កាន់តែ​មាន​ភាព​ពេញនិយម​ដោយសារតែ​អ្នកប្រើ​ប្រាស់​ជាច្រើន​មិន​ពេញចិត្ត​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​កម្មវិធី…

Read More
ក្រុមហ៊ុន Google ផ្តល់​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដល់​ស្ត្រី​នៅ​កម្ពុជា​

ក្រុមហ៊ុន Google ផ្តល់​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដល់​ស្ត្រី​នៅ​កម្ពុជា​

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ផ្សព្វផ្សាយ​ផ្ដល់​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដល់​ស្ត្រី​នៅ​កម្ពុជា រួម​ទាំង​បណ្ដា​ប្រទេស​ដទៃទៀត។ អាហារូបករណ៍​នេះ​ជា​របស់​ក្រុមហ៊ុន Google ដែល​ផ្តល់​សម្រាប់​តែ​ស្ត្រី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ បេក្ខជន​អាច​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​មិន​ត្រូវ​ឱ្យ​ហួស​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ឡើយ។ លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នេះ គឺ​បេក្ខជន​ត្រូវជា​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ផ្នែក​វិស្វកម្ម​កុំព្យូទ័រ ឬជំនាញ​ពាក់ព័ន្ធ។ ក្រសួង​អប់រំ បាន​បញ្ជាក់​ដូច្នេះ​ថា៖«និស្សិត​ឆ្នាំទី១ ឬទី២ ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យា​មួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​មាន​ឆន្ទៈ​លើកកម្ពស់​ផ្នែក​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​បច្ចេកវិទ្យា»។ ក្រោយពី​និស្សិត​បាន​សិក្សា​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នេះ​ហើយ ពួក​គេ​នឹង​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ បច្ចេកវិទ្យា ទទួល​បាន​ពានរង្វាន់ ការចូលរួម​ក្នុង​កម្មវិធី​សិក្ខា​សា​លា​ផ្សេង​ៗ និង​មាន​បណ្ដាញ​ជាមួយ​អ្នកជំនាញ​របស់​ក្រុមហ៊ុនGoogle នេះ​បើ​តាម​ក្រសួង​អប់រំ។ សម្រាប់​ឆ្នាំ២០២១នេះ​បណ្ដា​ប្រទេស​ទាំង៣៥បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ជាង១៧០០នាក់។ ប្រទេស​ទាំងអស់​នោះ​មាន​ដូចជា ប្រទេស​ថៃ ចិន វៀតណាម ជប៉ុន ហុងគ្រី…

Read More
Xiaomi បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ (Remote Charging​)

Xiaomi បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ (Remote Charging​)

ដោយសារតែ​មានការ​ប្រលង​ប្រជែង​គ្នា​ខ្លាំង​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​រវាង​ក្រុមហ៊ុន បាន​ធ្វើ​ឱ្យ​ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា កាន់តែ​មានសន្ទុះ​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដូចជា​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi បាន​បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ​បាន រហូតដល់​ទៅ៤ម៉ែត្រ ហើយ​ទូរសព្ទ​នី​មួយ​ៗនឹង​ទទួល​បាន​កម្លាំង​សាក 5W។ ទោះបីជា​ការ​ផ្ដល់​កម្លាំង​សាក​ត្រឹមតែ 5W វា​មិន​អាច​បញ្ចូល​ថ្ម​បាន​លឿន​នោះ​ទេ បើ​យើង​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​តាមរយៈ​ខ្សែ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​ក៏​មិនយឺត​ពេក​នោះ​ដែរ។ Mi Air Charge គឺជា​ឈ្មោះ​ដែល​ក្រុមហ៊ុន​បាន​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ​ឧបករណ៍​ថ្មីនេះ ហើយ​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ផង​ដែរ​ថា បច្ចេកវិទ្យា​នេះ​គឺ​មិនមែន​ជា​ការស្រមើស្រមៃ​នោះ​ទេ ដែល​នេះ​អាច​មានន័យថា​បច្ចេកវិទ្យា​នេះ​នឹង​មាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ពេល​អនាគ​តឆាប់​ៗនេះ។ ជាង​នេះ​ទៅទៀត​ក្រុមហ៊ុន​ក៏​មានបំណង​ធ្វើ​ឱ្យ​ឧបករណ៍​សាក​ថ្ម​នេះ​អាច​ប្រើ​បាន​ជាមួយនឹង​នាឡិកា​វៃឆ្លាត និង​ធុង​ប៉ាស់​យួរដៃ (Speaker​) បាន​ទៀតផង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​នា​ពេល​បច្ចុប្បន្ន​យើង​បានឃើញ​ពី​បច្ចេកវិទ្យា​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ជាច្រើន​ប្រភេទ​ដោយ​មិន​ចាំបាច់​ភ្ជាប់​ខ្សែ (Wireless​) ប៉ុន្តែ​វា​នៅតែ​តម្រូវ​ឱ្យ​យើង​ដាក់​ទូរសព្ទ​ជាប់នឹង​ឧបករណ៍​ឆ្នាំង​សាក​នោះ​ដដែល ដើម្បី​អាច​បញ្ចូល​ថ្ម​បាន​៕

Read More
អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាមួយ​ការ​សាក​ថ្ម​

អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាមួយ​ការ​សាក​ថ្ម​

កាលពី​ព្រឹកមិញ​នេះ​ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សម្រាប់​នាឡិកា​វៃឆ្លាត​របស់​ពួក​គេ (watchOS 7.3.1​) ដើម្បី​ធ្វើការ​កែសម្រួល​ជាមួយនឹង​បញ្ហា​សាក​ថ្ម​ដែល​អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 និង SE មួយចំនួន​តូច​កំពុងតែ​ជួបប្រទះ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Apple បាន បញ្ជាក់​ថា អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 និង SE ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ watchOS 7.2 ឬ 7.3 ខ្លះ​មិន​អាច​សាក​ថ្ម​បាន​បន្ទាប់ពី​នាឡិកា​បាន​ប្រើ​មុខងារ Power Reserve ដើម្បី​ជួយ​សន្សំសំចៃ​ថ្ម​នោះ។ ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​លោកអ្នក​ជួបប្រទះ​បញ្ហា​នេះ លោកអ្នក​អាច​សាកល្បង​សាក​នាឡិកា​ឱ្យ​បាន​យ៉ាងតិច​បំផុត ៣០នាទី…

Read More
ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ដែល​អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ

ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ដែល​អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ

សម្រាប់​អ្នកប្រើ​ប្រាស់​ដែល​មិន​ចង់ឱ្យ​ទិន្នន័យ​របស់​វេ​បសាយ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​កុំព្យូទ័រ ឬទូរសព្ទ​នោះ ពួក​គេ​តែងតែ​ប្រើ Incognito Tab ឬ Private Tab ជាពិសេស​នៅពេល​ដែល​ពួក​គេ​ប្រើ​កុំព្យូទ័រ​សាធារណៈ ឬទូរសព្ទ​របស់​អ្នកដទៃ​នោះ។ វិធី​នេះ​គឺ​ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកដទៃ ដែល​ប្រើ​ឧបករណ៍​ជាមួយ​លោកអ្នក ដឹង​អំ​ពី​វេ​បសាយ​ដែល​លោកអ្នក​បាន​ចូល​ទៅ​មើល។ ទោះបីជា Incognito Tab មិនបាន​រក្សាទុក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​នៅក្នុង​នៅក្នុង​ទូរសព្ទ​ក្ដី ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ភ្លេច​បិទ​វា​នោះ អ្នកដទៃ​ទៀត​អាច​ចូល​ទៅ​មើល​វា​បាន ដូច្នេះហើយ​បាន​ជា​ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​មុខងារ​ថ្មី​ជាមួយនឹង​កម្មវិធី Chrome ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ដែល​ប្រើ​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ (Biometrics​) មាន​ដូចជា​ក្រ​យ៉ៅ​ម្រាមដៃ និង​ផ្ទៃមុខ​ជាដើម។ ជាមួយនឹង​មុខងារ​ថ្មីនេះ​កម្មវិធី Chrome នឹង​មិន​បង្ហាញ​នូវ​ព័ត៌មាន​ដែល​មាននៅ​លើ​ស្រ្គីន…

Read More
តើមាន​អ្វី​កើតឡើង​ទៅលើ​គណនី WhatsApp របស់​លោកអ្នក នៅពេល​ដែល​លោកអ្នក​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​ក្រុមហ៊ុន​?

តើមាន​អ្វី​កើតឡើង​ទៅលើ​គណនី WhatsApp របស់​លោកអ្នក នៅពេល​ដែល​លោកអ្នក​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​ក្រុមហ៊ុន​?

កាលពី​ពេល​ថ្មី​ៗនេះ អ្នកប្រើ​ប្រាស់​មួយចំនួន​បាន​ទទួល​អុី​មែ​លទាក់ទង​នឹង​លក្ខខណ្ឌ​ថ្មី របស់​កម្មវិធី WhatsApp ដែល​អ្នកប្រើ​ប្រាស់​ត្រូវតែ​ឯកភាព​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែឧសភា​ខាងមុខ ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​បាន។ ក្រុមហ៊ុន​បាន​បញ្ជាក់​នៅ​ក្នុង​អុី​មែ​លនេះ​ថា ប្រសិនបើ​អ្នកប្រើ​ប្រាស់​មិន​ឯកភាព​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​នោះ ក្រុមហ៊ុន​នឹង​បិទ​មិន​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ទទួល និង​អាន​សារបាន ប៉ុន្តែ​ពួក​គេ​អាច​បន្ត​ទទួលការ​ហៅ​ចូល​មួយ​រយៈ​តូច ហើយ​ប្រសិនបើ​គណនី​ណា​មិន​មានដំណើរ​ការ​ក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុន​និង​បិទ​គណនី​ទាំងនោះ​ចោល។ កាលពីដើម​ខែមុន​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​ដាក់ចេញ​នូវ​លក្ខខណ្ឌ​ថ្មី​សម្រាប់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នកប្រើ​ប្រាស់​ទាំងអស់​ត្រូវតែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​របស់​ពួក​គេ មាន​ដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជី​អាសយដ្ឋាន លេខសំគាល់​អាសយដ្ឋាន​ទីតាំង (IP address​) និង​ទិន្នន័យ​របស់​មាស​ប្រើប្រាស់​មួយចំនួន​ទៀត​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក ជាង​នេះ​ទៅទៀត​ក្រុមហ៊ុន​ក៏អាច​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នេះ​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ ទាក់ទង​នឹង​ការ​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ប៉ះពាល់​សារ​ដែល​ផ្ញើរ​រវាង​អ្នកប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​វិញ ទិន្នន័យ​នៅក្នុង​សារ​ទាំងនោះ​អាច​ត្រូវ​បាន​ចែករំលែក​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ធ្វើការវិភាគ​និង​កំណត់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕

Read More