ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ដែល​អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ


សម្រាប់​អ្នកប្រើ​ប្រាស់​ដែល​មិន​ចង់ឱ្យ​ទិន្នន័យ​របស់​វេ​បសាយ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​កុំព្យូទ័រ ឬទូរសព្ទ​នោះ ពួក​គេ​តែងតែ​ប្រើ Incognito Tab ឬ Private Tab ជាពិសេស​នៅពេល​ដែល​ពួក​គេ​ប្រើ​កុំព្យូទ័រ​សាធារណៈ ឬទូរសព្ទ​របស់​អ្នកដទៃ​នោះ។ វិធី​នេះ​គឺ​ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកដទៃ ដែល​ប្រើ​ឧបករណ៍​ជាមួយ​លោកអ្នក ដឹង​អំ​ពី​វេ​បសាយ​ដែល​លោកអ្នក​បាន​ចូល​ទៅ​មើល។

ទោះបីជា Incognito Tab មិនបាន​រក្សាទុក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​នៅក្នុង​នៅក្នុង​ទូរសព្ទ​ក្ដី ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ភ្លេច​បិទ​វា​នោះ អ្នកដទៃ​ទៀត​អាច​ចូល​ទៅ​មើល​វា​បាន ដូច្នេះហើយ​បាន​ជា​ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​មុខងារ​ថ្មី​ជាមួយនឹង​កម្មវិធី Chrome ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ដែល​ប្រើ​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ (Biometrics​) មាន​ដូចជា​ក្រ​យ៉ៅ​ម្រាមដៃ និង​ផ្ទៃមុខ​ជាដើម។

ជាមួយនឹង​មុខងារ​ថ្មីនេះ​កម្មវិធី Chrome នឹង​មិន​បង្ហាញ​នូវ​ព័ត៌មាន​ដែល​មាននៅ​លើ​ស្រ្គីន ប្រសិនបើ​កម្មវិធី​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើ​ប្រាស់​ជាថ្មី​តាមរយៈ​ទិន្នន័យ​ជីវមាត្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុខងារ​របស់ Incognito Tab គឺ​វា​គ្រាន់តែ​មិន​រក្សាទុក​ទិន្នន័យ​នៅក្នុង​ទូរសព្ទ​តែប៉ុណ្ណោះ ហើយ​នេះ​មិន​មានន័យថា​គ្មាន​នរណា​ម្នាក់​អាច​ដឹងពី​ការ​ចូល​ទៅ​ប្រើ​ប្រាស់​វេ​បសាយ​របស់​លោកអ្នក​នោះ​ទេ ព្រោះ​អ្នកគ្រប់គ្រង​ប្រព័ន្ធ network និង​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​អុីន​ធឺ​ណិ​តអាច​ដឹងពី​ការ​ចូល​ទៅ​ក្នុង​វេ​បសាយ​ទាំងអស់​នោះ​បាន​៕

Cake Php

Read Previous

មុខងារ Total Cookie Protection ថ្មី​សម្រាប់​កម្មវិធី Firefox សំដៅ​បញ្ឈប់​ការ​តាមដាន​របស់​ក្រុមហ៊ុន​ទៅលើ​អ្នកប្រើ​ប្រាស់​វេ​បសាយ​

Read Next

អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាមួយ​ការ​សាក​ថ្ម​