អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាមួយ​ការ​សាក​ថ្ម​


កាលពី​ព្រឹកមិញ​នេះ​ក្រុមហ៊ុន Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សម្រាប់​នាឡិកា​វៃឆ្លាត​របស់​ពួក​គេ (watchOS 7.3.1​) ដើម្បី​ធ្វើការ​កែសម្រួល​ជាមួយនឹង​បញ្ហា​សាក​ថ្ម​ដែល​អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 និង SE មួយចំនួន​តូច​កំពុងតែ​ជួបប្រទះ។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Apple បាន បញ្ជាក់​ថា អ្នកប្រើ​ប្រាស់​នាឡិកា​វៃឆ្លាត Apple Watch 5 និង SE ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ watchOS 7.2 ឬ 7.3 ខ្លះ​មិន​អាច​សាក​ថ្ម​បាន​បន្ទាប់ពី​នាឡិកា​បាន​ប្រើ​មុខងារ Power Reserve ដើម្បី​ជួយ​សន្សំសំចៃ​ថ្ម​នោះ។

ក្រុមហ៊ុន​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​លោកអ្នក​ជួបប្រទះ​បញ្ហា​នេះ លោកអ្នក​អាច​សាកល្បង​សាក​នាឡិកា​ឱ្យ​បាន​យ៉ាងតិច​បំផុត ៣០នាទី ហើយ​ប្រសិនបើ​វា​នៅតែ​មាន​បញ្ហា​នោះ លោកអ្នក​អាច​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​វាយតម្លៃ ថា​តើ​នាឡិកា​របស់​លោកអ្នក​អាច​ត្រូវ​បាន​ជួសជុល​ដោយ​ឥតគិតថ្លៃ​ឬអត់។

ដូច្នេះ​ដើម្បី​ចៀសវាង​ពី​បញ្ហា​សាក​ថ្ម​នេះ អ្នកប្រើ​ប្រាស់​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ឱ្យ​បាន​ឆាប់រហ័ស ហើយ​ប្រសិនបើ​លោកអ្នក​ជួប​បញ្ហា​នេះ លោកអ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​កន្លែង​ទទួលជួស​ជុល​ផ្លូវការ​របស់​ក្រុមហ៊ុន Apple ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​៕

Cake Php

Read Previous

ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ដែល​អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ

Read Next

Xiaomi បង្ហាញ​អំពី​គម្រោង​បច្ចេកវិទ្យា​ដែល​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​ពី​ចម្ងាយ (Remote Charging​)