ក្រុមហ៊ុន Google ផ្តល់​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដល់​ស្ត្រី​នៅ​កម្ពុជា​


ក្រសួង​អប់រំ យុវជន និងកីឡា បាន​ផ្សព្វផ្សាយ​ផ្ដល់​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដល់​ស្ត្រី​នៅ​កម្ពុជា រួម​ទាំង​បណ្ដា​ប្រទេស​ដទៃទៀត។ អាហារូបករណ៍​នេះ​ជា​របស់​ក្រុមហ៊ុន Google ដែល​ផ្តល់​សម្រាប់​តែ​ស្ត្រី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

បេក្ខជន​អាច​ដាក់ពាក្យ​ប្រឡង​អាហារូបករណ៍​នេះ​មិន​ត្រូវ​ឱ្យ​ហួស​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ឡើយ។ លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នេះ គឺ​បេក្ខជន​ត្រូវជា​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ផ្នែក​វិស្វកម្ម​កុំព្យូទ័រ ឬជំនាញ​ពាក់ព័ន្ធ។ ក្រសួង​អប់រំ បាន​បញ្ជាក់​ដូច្នេះ​ថា៖«និស្សិត​ឆ្នាំទី១ ឬទី២ ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យា​មួយ​ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​មាន​ឆន្ទៈ​លើកកម្ពស់​ផ្នែក​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​បច្ចេកវិទ្យា»។

ក្រោយពី​និស្សិត​បាន​សិក្សា​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នេះ​ហើយ ពួក​គេ​នឹង​មាន​ជំនាញ​ផ្នែក​កុំព្យូទ័រ បច្ចេកវិទ្យា ទទួល​បាន​ពានរង្វាន់ ការចូលរួម​ក្នុង​កម្មវិធី​សិក្ខា​សា​លា​ផ្សេង​ៗ និង​មាន​បណ្ដាញ​ជាមួយ​អ្នកជំនាញ​របស់​ក្រុមហ៊ុនGoogle នេះ​បើ​តាម​ក្រសួង​អប់រំ។

សម្រាប់​ឆ្នាំ២០២១នេះ​បណ្ដា​ប្រទេស​ទាំង៣៥បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ជាង១៧០០នាក់។ ប្រទេស​ទាំងអស់​នោះ​មាន​ដូចជា ប្រទេស​ថៃ ចិន វៀតណាម ជប៉ុន ហុងគ្រី រុស្សី គុយបា ឡាវ មីយ៉ាន់ម៉ា និង អង្គការសហប្រជាជាតិ រួម​ទាំង​បណ្ដា​ប្រទេស​ដទៃទៀត​៕

Generation Google Scholarship (Asia Pacific)

Cake Php

Read Previous

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ប្រកាសឱ្យអ្នកលេង Tik Tok បញ្ឈប់សកម្មភាពអសីលធម៌

Read Next

Apple បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរសព្ទ iPhone ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​