កម្មវិធី​ទំនាក់ទំនង​សង្គម Signal ត្រូវ​បាន​បញ្ឈប់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​


បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​អ្នកប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ចិន​ពុំ​អាច​ប្រើ​កម្មវិធី Signal បាន​ទៀត​ទេ​លើកលែងតែ​ពួក​គេ​ប្រើ virtual private network (VPN​) ទោះបីជា​កម្មវិធី​នេះ​ពុំ​ទាន់​ត្រូវ​បាន​លុបចេញ​ពី App Store នៅក្នុង​ប្រទេស​នេះ​ក៏ដោយ។

កម្មវិធី​នេះ​ត្រូវ​បាន​ទាញ​យក​ចំនួន​ប្រមាណ ៥១ម៉ឺន​ដង​នៅក្នុង​ប្រទេស​ចិន​សម្រាប់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង​ចំនួន​ប្រមាណ ១០០លាន​ដង​ពី App Store និង Play Store ទូទាំង​ពិភពលោក។

គួរ​បញ្ជាក់​ដែរ​ថា កម្មវិធី Signal គឺជា​កម្មវិធី​ទំនាក់ទំនង​សង្គម​ដែល​មាន​ប្រព័ន្ធ​អ៊ី​នគ្រីប​សិន (encryption​) ដែល​ក្រុម​អ្នក​អង្គការ និង​អ្នកសារព័ត៌មាន​ចូលចិត្ត​ប្រើ ហើយ​ក្នុង​ពេល​ថ្មី​ៗនេះ​កម្មវិធី Signal កាន់តែ​មាន​ភាព​ពេញនិយម​ដោយសារតែ​អ្នកប្រើ​ប្រាស់​ជាច្រើន​មិន​ពេញចិត្ត​ជាមួយនឹង​លក្ខខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp ទាក់ទង​នឹង​ការចែក​រំលែក​ព័ត៌មាន​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ជាមួយនឹង​កម្មវិធី​ហ្វេសប៊ុក​៕

Signal secure messaging app stops working in China

Cake Php

Read Previous

តោះ​ស្វែងយល់​អំពី​មុខងារ​ផ្ញើ​សារ​ដែល​អាច​លុបចោល​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​កម្មវិធី Telegram

Read Next

​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ