​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC (security keys​) ជាមួយ​ទូ​រសព្ទ


ចាប់តាំងពី​ឆ្នាំ២០១៧ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​ប្រើ​កូនសោ​សុវត្ថិភាព ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​ប្រព័ន្ធ two​-factor authentications នៅពេល​ដែល​ពួក​គេ​ប្រើ​កុំព្យូទ័រ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ប្រើ​ទូរសព្ទ​វិញ​នោះ ក្រុមហ៊ុន​នឹង​ផ្ញើ​លេខ​កូដ​តាមរយៈ​សារ​ទៅ​លេខទូរសព្ទ​ដែល​មាននៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដើម្បី​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ។

ទោះបីជា​ការប្រើ​លេខ​កូដ​តាមរយៈ​ទូរសព្ទ ជាមួយនឹង​លេខសម្ងាត់​បាន​ធ្វើ​ឱ្យ​ជនខិលខូច​ពិបាក​នឹង​លួចចូល​ទៅ​ក្នុង​គណនី​ហើយ​ក្ដី ប៉ុន្តែ​វា​នៅតែ​មាន​ភាព​ចន្លោះប្រហោង​ក្នុង​ការ​ការពារ​សុវត្ថិភាព ដែល​ជនអនាមិក​អាច​ប្រើ​វិ​ធី​ផ្សេង​ៗ ដើម្បី​លួច​ទទួល​បាន​លេខ​កូដ​ទាំងនោះ។

ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បន្ថែម​ការប្រើ​ប្រាស់​កូនសោ​សុវត្ថិភាព USB​/NFC ជាមួយ​ទូរសព្ទ ដោយ​លោកអ្នក​គ្រាន់តែ​ដាក់​កូនសោ​សុវត្ថិភាព​ដែល​មាន​ប្រព័ន្ធ NFC នៅ​ជិត​ទូរសព្ទ ឬដោត​វា​ទៅ​នឹង​ទូរសព្ទ ដើម្បី​ដោះ​លេខ​កូដ​សុវត្ថិភាព។

ការប្រើ​កូនសោ​សុវត្ថិភាព​សម្រាប់ two​-factor authentications នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វិធីការ​ពារ​ដ៏​ខ្លាំង​បំផុត​ហើយដែល​ក្រុមហ៊ុន Google ទាមទារ​សម្រាប់​ប្រើជា​មួយ​កម្មវិធី​ការពារ​កម្រិតខ្ពស់ (Advanced Protection Program​)។

សម្រាប់​អ្នកប្រើ​ប្រាស់​ធម្មតា​មួយចំនួន​ធំ មិន​ចាំបាច់​ប្រើ​កូនសោ​សុវត្ថិភាព​ក៏បាន​ដែរ ប៉ុន្តែ​ត្រូវ​ប្រើ​លេខសម្ងាត់​ដែល​ពិបាក​នឹង​ស្មាន​ដូចដែល​នាយកដ្ឋាន​បាន​ណែនាំ​រួចមក​ហើយ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទាក់ទង​ទៅ​នឹង​ឯកសារ​សំ​ខាន់​ៗ និង​អ្នកគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ គួរតែ​ប្រើ​កូនសោ​សុវត្ថិភាព​នេះ​ដើម្បី​ការពារ​គណនី​របស់​អតិថិជន ក៏ដូចជា​ឯកសារ​របស់​ពួក​គេ​ផ្ទាល់​គឺជា​រឿង​ល្អ​ប្រសើរ​បំផុត​៕

Facebook App Now Supports Physical Security Keys

Cake Php

Read Previous

កម្មវិធី​ទំនាក់ទំនង​សង្គម Signal ត្រូវ​បាន​បញ្ឈប់​ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​ចិន​

Read Next

កម្មវិធី​បន្ថែម​មុខងារ Chrome Extensions ជាច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុកមេរោគ