ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​


មិនថា​លោកអ្នក​កំពុងតែ​ប្រើ​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ឬ iOS នោះ​ទេ គឺ​ទូរសព្ទ​ទាំងនោះ​តែងតែបាន​ប្រមូល​និង​បញ្ជូន​ទិន្នន័យ​របស់​លោកអ្នក ដែល​មាន​ដូចជា ទីតាំង លេខទូរសព្ទ និង​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​បណ្តាញ ឱ្យទៅ​ក្រុមហ៊ុន Google ឬក្រុមហ៊ុន Apple ទោះបីជា​ទូរសព្ទ​ទាំងនោះ​មិន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក៏ដោយ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​នោះ​គឺ ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ធ្វើការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើ​ប្រាស់​ដ៏​ច្រើនលើស​លប់ បើ​ធៀប​ទៅ​នឹង​ការ​ទាញ​យក​ទិន្នន័យ​របស់​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS នេះ​បើ​តាម​ការ​រក​ឃើញ​របស់​លោក Douglas Leith ដែល​ជា​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​មក​ពី​មហាវិទ្យាល័យ Trinity College នៅក្នុង​ប្រទេស​អៀរឡង់។

លោក Leith បានឱ្យ​ដឹង​ថា គ្រាន់តែ​លោកអ្នក​បើក​ទូរសព្ទ​ភ្លាម​ទិន្នន័យ​ចំនួន 1MB ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុមហ៊ុន Google ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Apple វិញ​នោះ ចំនួន​ទិន្នន័យ​ត្រឹមតែ 42KB ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុមហ៊ុន។

ដោយឡែក​ចំពោះ​អ្នកប្រើ​ប្រាស់​នៅក្នុង​សហរដ្ឋអាមេរិក​វិញ ក្រុមហ៊ុន Google បាន​ទាញ​យក​ទិន្នន័យ​ពួក​គេ​ចំនួន​ប្រមាណ 1.3TB ហើយ​ក្រុមហ៊ុន Apple បាន​ទាញ​យក​ទិន្នន័យ​ចំនួន 5.8GB ក្នុងរយៈពេល១២ម៉ោង។

លោក Leith ក៏បាន​បញ្ជាក់​ផង​ដែរ​ថា វា​មិនមែន​ត្រឹមតែ​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ប៉ុណ្ណោះទេ​ដែល​បាន​ទាញ​យក​ទិន្នន័យ​នោះ សូម្បី​កម្មវិធី​ទាំងអស់​ដែល​អ្នកប្រើ​ប្រាស់ ឬក្រុមហ៊ុន​បាន​ដំឡើង​ចូលក្នុង​ទូរសព្ទ ក៏​កំពុងធ្វើការ​ទាញ​យក​ទិន្នន័យ​ផង​ដែរ ទោះជា​អ្នកប្រើ​ប្រាស់​មិនដែល​បាន​បើក​វា​ប្រើ​ក៏ដោយ។

កម្មវិធី​មួយចំនួន​របស់​ក្រុមហ៊ុន Apple ដែល​តែងតែ​ទាញ​យក​ទិន្នន័យ​មាន​ដូចជា Siri​, Safari និង iCloud ចំណែក​ឯក្រុមហ៊ុន Google វិញ​មានកម្ម​វិធី​ដូចជា Chrome​, YouTube​, Google Docs​, Safetyhub​, Google Messenger​, the device clock និង Google search bar ជាដើម ដែល​តែងតែ​ទាញ​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​៕

Cake Php

Read Previous

នោះ​! សូមកុំ​ច្រឡំ​ថា​កម្មវិធី​ទាំងអស់​នៅក្នុង App Store គឺ​មាន​សុវត្ថិភាព

Read Next

ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី (Google Maps​) ឡើងវិញ​