ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី (Google Maps​) ឡើងវិញ​


កាលពីដើម​ឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេច​ដក​មុខងារ​ត្រីវិស័យ​ចេញពី​កម្មវិធី​ផែនទី (Google Maps​) ដោយសារតែ​ពួក​គេ​គិតថា​មុខងារ​នេះ​គឺ​មិន​មាន​សារៈសំខាន់ ហើយ​វា​នាំ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ការប្រើ​កម្មវិធី​ផែនទី ប៉ុន្តែ​អ្វី​ដែល​មិន​សម​កើតមានឡើង​នោះ គឺ​ក្រុមហ៊ុន​នៅតែ​បន្ត​ដាក់​ឱ្យ​ប្រើ​មុខងារ​នេះ​ជាមួយនឹង​កម្មវិធី Google Maps សម្រាប់​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ទៅវិញ។

បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដក​មុខងារ​ត្រីវិស័យ​នោះ​មក អ្នកប្រើ​ប្រាស់​ជាច្រើន​បាន​សំដែង​ការ​មិន​ពេញចិត្ត​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ដែល​ពួក​គេ​ចង់ឱ្យ​ក្រុមហ៊ុន​ដាក់បញ្ចូល​មុខងារ​នេះ​មកវិញ។ ដូច្នេះហើយ​ក្រុមហ៊ុន Google បាន​ដាក់បញ្ចូល​មុខងារ​ត្រីវិស័យ​ជាមួយនឹង​កម្មវិធី​ផែនទី​កាលពី​ម្សិលមិញ​នេះ។

ប្រសិនបើ​លោកអ្នក​កំពុងតែ​ប្រើ​កម្មវិធី Google Maps ជាមួយ​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ហើយ​លោកអ្នក​ចង់​ប្រើ​មុខងារ​ត្រីវិស័យ​នោះ លោកអ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ដោយ​ទាញ​យក​កម្មវិធី Google Maps ជំនាន់ 10.62​៕

Cake Php

Read Previous

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​

Read Next

ព័ត៌មាន​របស់​អ្នកប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក​ប្រមាណ ៥៣៣លាន​នាក់ កំពុង​ត្រូវ​បាន​ចែកចាយ